website_news:2019181105

នគរបាលខេត្តកំពង់ធំ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីអំពើលក់ដូរមនុស្ស យកក្មេងស្រីអាយុជាង១ឆ្នាំ ទៅលក់

http://www.cen.com.kh/archives/ November 18, 2019

កំពង់ធំ៖ជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីអំពើលក់ដូរមនុស្ស ក្នុងមាត្រា១៤ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ ។ យោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ លន ប៉ិក ភេទស្រី អាយុ ៣៣ឆ្នាំ ស្នាក់នៅបន្ទប់ជួលនៅផ្សារកំបូល សង្កាត់កំបូល ខ័ណ្ឌកំបូល រាជធានីភ្នំពេញ មុខរបរកាត់ដេរ ប្ដឹងពីឈ្មោះ ធុន ថុនា ភេទស្រី អាយុ ២៩ឆ្នាំ ស្នាក់នៅផ្សារកំបូល សង្កាត់កំបូល ខ័ណ្ឌកំបូល រាជធានីភ្នំពេញ ប្ដឹងនៅប៉ុស្តិ៍រដ្ឋបាលកំបូល ស្ដីពី ករណីបាត់កូនស្រី អាយុ ០១ឆ្នាំ ០៦ ខែ ។

ដោយមានការយកចិត្តទុកដាក់ដ៍ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សមត្ថកិច្ចជំនាញ បានប្រើប្រាស់វិធានការជំនាញស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពយកក្មេងស្រីទៅលក់ នៅក្នុងភូមិសាស្ត្រខេត្តកំពត ។

ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៧ និង០០នាទី ដោយមានការសម្របសម្រួលនីតិវិធីពីលោក អ៉ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក ស្ទោងធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ នៅចំណុចផ្សារស្ទោង ស្ថិតក្នុងភូមិ កំពង់ចិនត្បូង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំពីករណី ពាក់ព័ន្ធយកក្មេងទៅលក់ ។ ឈ្មោះ ធុន ថុនា ភេទស្រី អាយុ២៩ ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្សារកំបូល សង្កាត់កំបូល ខ័ណ្ឌកំបូល រាជធានីភ្នំពេញ ។

នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានបញ្ជូនជនសង្ស័យទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីចាត់ការបន្ត៕ ដោយ៖កូឡាប

website_news/2019181105.txt · Last modified: 2019/11/18 15:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki