website_news:2019181201

ពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ នៅសួនមានជ័យ

https://grandnewsasia.com/ 18-12-2019

បន្ទាយមានជ័យ៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានអញ្ជើញជាអធិបតីនៅក្នុងការប្រារព្ធទិវាជាតិលើកទី១៥ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយមានការចូលរួមពីលោក លោកស្រី ដែលជាសមាជិកក្រុមប្រឹក្សាខេត្ត និងជាអភិបាលរងខេត្ត អភិបាល អភិបាលរងក្រុង-ស្រុក មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង១២៨០នាក់ ដែលរៀបចំឡើងនៅសួនមានជ័យ ខេត្តបន្ទាយមានជ័យ៕

website_news/2019181201.txt · Last modified: 2019/12/18 14:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki