website_news:2019181203

សមត្ថកិច្ចចាប់ខ្លួនស្ត្រីរកស៊ីផ្លូវភេទ និងអ្នកគកជេរជាច្រើននាក់នៅជុំវិញរង្វង់មូលវត្តភ្នំ

https://khmernote.com/news/ 18-12-2019

បើយោងតាមការបញ្ជាក់ពី រដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជារបស់ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង២២ និង០០នាទី កំលាំងជំនាញខណ្ឌ ប៉ុស្តិ៍នគរបាលវត្តភ្នំបានចុះបង្ក្រាប ករណីស្ត្រីស៊ីផ្លូវភេទ និងអ្នកគកជេរ(អ្នកចាប់ម៉ូយ) ស្ថិតនៅចំណុចផ្លូវលេខ ៩២. ៩៤. ៩៦ និងជុំវិញរង្វង់មូលវត្តភ្នំ រាជធានីភ្នំពេញ។ ជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះ បានបញ្ចប់នៅវេលាម៉ោង ០២ និង០០នាទីរំលងអាធ្រាតចូលថ្ងៃទី១៨ កម្លាំងសមត្ថកិច្ចប្រមូលបានសរុបរួមចំនួន០៦នាក់ ស្រី០៦នាក់ ហើយអធិការដ្ឋានបានធ្វើការបញ្ជូនស្ត្រីរកស៊ីផ្លូវភេទ ខាងលើទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕

website_news/2019181203.txt · Last modified: 2019/12/18 14:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki