website_news:2019181204

នារីរងគ្រោះ ២នាក់ ដែលចាញ់បោកគេទៅស្រុកចិន ពេលនេះ ត្រលប់មកផ្ទះវិញហើយ

https://www.chnchannel.com/ On Dec 18, 2019

ព្រះសីហនុ៖ នាវេលាម៉ោង០៧ជាង ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ បានទទួលមាតុភូមិនិវត្តន៍ស្រ្តីរងគ្រោះ ដោយអំពើជួញដូរ ចំនួន០២នាក់ មកដល់ព្រះរាជាណាចក្រកម្ពុជា តាមជើងយន្តហោះលេខ LQ809 (WUH-KOS) ពីទីក្រុង WUHEN ប្រទេសចិន មកខេត្តព្រះសីហនុ ដោយស្ថានអគ្គកុងស៊ុល នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុង ឆុងឈឹង បានរៀបចំឯកសារធ្វើដំណើរ ជូនស្ត្រីរងគ្រោះ។

សមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីរងគ្រោះ ដោយអំពើជួញដូរទាំង ០២នាក់នេះ មានឈ្មោះ គឹម សុជា អាយុ ៣៣ឆ្នាំ ស្រុកកំណើត នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងឈ្មោះ ចាប ចាន់ធី អាយុ ២៦ឆ្នាំ ស្រុកកំណើត នៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

ក្រោយពីធ្វើការសាកសួររួចមក កម្លាំងនគរបាលអន្តោប្រវេសន្តប៉ុស្តិ៍ បានប្រថាប់ត្រាចូលប្រទេស លើលិខិតបើកផ្លូវជូនស្ត្រីរងគ្រោះខាងលើ បន្ទាប់មកតំណាងក្រសួង មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា រួមទាំងកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចូលរួមទទួលស្រ្តីរងគ្រោះ ហើយបញ្ជូនទៅរាជធានីភ្នំពេញ៕ដោយ វ៉ើន កញ្ញា

website_news/2019181204.txt · Last modified: 2019/12/18 14:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki