website_news:2019181206

អាជ្ញាធរថៃបញ្ចូនពលរដ្ឋខ្មែរម្នាក់តាមច្រកអន្តរជាតិជាំបន្ទាប់ពីដោះលែងពីពន្ធនាគារ

http://www.rasmeinews.com/ December 17, 2019, 9:38 PM

ដោយបាយ័ន/ឧត្តរមានជ័យ:អាជ្ញាធរថៃបានបញ្ជូនពលរដ្ឋខ្មែរម្នាក់តាមច្រកអន្តរជាតិជាំឱ្យត្រឡប់មកស្រុកកំណើតវិញបន្ទាប់ពីដោះលែងពីពន្ធនាគារនៅស្រុកខាន់ដាឡាក់ខេត្តស៊ីសាកេតប្រទេសថៃ ។ពីបទឆ្លងដែនខុសច្បាប់ចូលកាប់ឈើគ្រញូងក្នុងទឹកដីថៃ។ការប្រគល់និងទទួលបានធ្វើឡើងនៅច្រកអន្តរជាតិជាំស្រងាំក្នុងទឹកដីស្រុកអន្លង់វែងខេត្តឧត្តរមានជ័យនៅថ្ងៃទី១៧ខែធ្នូឆ្នាំ២០១៩។

សមត្ថកិច្ចនគរបាលប្រចាំច្រកអន្តរជាតិជាំស្រងាំបាននិយាយថាពលរដ្ឋខ្មែរដែលត្រូវបានថៃបញ្ជូនមកគឺមានឈ្មោះឈឺនធាភេទប្រុសអាយុ៤៥ឆ្នាំរស់នៅភូមិបន្ទាយចាស់ឃុំព្រះប្រឡាយស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។សមត្ថកិច្ចបានបន្តថាជនឈ្មោះ ឈឺនធាត្រូវបានចាប់ខ្លួននៅថ្ងៃ១២ ខែមករា ឆ្នាំ២០១៨ កន្លងទៅពីបទឆ្លងដែនកាប់ឈើដោយចូលតាមច្រកអូរ៥០។ ត្រូវបានបញ្ជូនទៅដាក់ពន្ធនាគារនៅស្រុកខាន់ដាឡាក់ខេត្តស៊ីសាកេតប្រទេសថៃរហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះទើបដោះលែងរួចបញ្ជូនមកស្រុកកំណើតវិញ៕S/

website_news/2019181206.txt · Last modified: 2019/12/18 14:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki