website_news:2019181207

ពលករខ្មែរ ០២គ្រួសាររងការកេងប្រវ័ញ្ចកម្លាំងពលកម្ម ក្នុងប្រទេសថៃអស់រយៈពេលជាង៣ឆ្នាំ

https://www.facebook.com/LabourOfficial/ ពលករ 17-12-2019

ពលករខ្មែរ ០៤នាក់ ចូលមកធ្វើការនៅក្នុងប្រទេសថៃ ដោយស្របច្បាប់ ប៉ុន្តែរងការកេងប្រវ័ញ្ចកម្លាំងពលកម្មដោយទទួលបានប្រាក់ឈ្នួលតិចជាងប្រាក់គោលដែលច្បាប់ប្រទេសថៃកំណត់ទៅទៀត ។ ពលករខ្មែរនោះមាន ឈ្មោះ ខា សុខឃីម ភេទប្រុស ២៩ឆ្នាំ ស្រុកកកំណើតរស់នៅភូមិកំពង់ស្នោរ ឃុំទំពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានប្រាប់ឲ្យដឹងថាគាត់និងប្រពន្ធព្រមទាំងបងថ្លៃ មានគ្នា ០៤នាក់បានមកធ្វើការចញ្ចឹមមាន់នៅក្នុងកសិដ្ឋានមួយមួយកន្លែងនៅខេត្តឈុនបុរី ប្រទេសថៃ អស់រយៈពេលជិត ៤ឆ្នាំហើយ ប៉ុន្ដែប្រាក់ឈ្នួលដែលគាត់ទទួលបានក្នុង ១ខែ ត្រឹមតែ ៦០០០បាត ហើយបច្ចុប្បន្ននេះថៅកែទើបតែតម្លើងអោយបានត្រឹម៦.៥០០បាតប៉ុណ្ណោះ។ គាត់បន្តទៀតថានៅកន្លែងធ្វើការថៅកែផ្ដល់អោយជូនតែបន្ទប់ស្នាក់នៅប៉ុណ្ណោះ ចំណែកថ្លៃហូបអាហារគាត់ត្រូវចំណាយប្រាក់ទិញដោយខ្លួនឯងអស់។

ពេលវេលានិងម៉ោងធ្វើការគាត់ត្រូវក្រោកតាំងពីម៉ោង ៣ភ្លឺទៀបភ្លឺដើម្បីដាក់ចំណីអាហារអោយសត្វមាន់ រហូតដល់ម៉ោង ៣រសៀលទើបបានសម្រាក បើពេលខ្លះគេត្រូវការចាក់ថ្នាំមាន់គាត់ត្រូវធ្វើការបន្ថែមម៉ោងថែមទៀត ប៉ុន្តែប្រាក់ខែនៅដដែល។ ចំពោះរឿងទាមទារប្រាក់ដំឡើងប្រាក់ឈ្នួលវិញគាត់មិនហ៊ានទៅប្ដឹងនោះទេព្រោះថៅកែ ជាមនុស្សមានឥទ្ធិពល មានខ្នងបង្អែកជាអ្នកធំច្រើននៅក្នុងខេត្ដនេះ។ កន្លងមកធ្លាប់មានមិត្តភ័ក្ដិណែនាំអោយគាត់ប្ដូរការងារដែរប៉ុន្ដែគាត់មិនហ៊ានប្ដូរនោះទេព្រោះពិបាកនៅការដំណើរការរឿងឯកសារ ដូច្នេះទើបទ្រាំធ្វើការដល់បច្ចុប្បន្ននេះ ។ ហើយមូលហេតុដែលគាត់ចេញផ្ដល់ព័ត៌មានលើកនេះគឺដោយសារគាត់ឃើញតារាងប្រាក់ឈ្នួលគោលដែលច្បាប់ការងារថៃកំណត់នោះគឺសរម្យតែជាក់ស្ដែងគាត់ធ្វើការ អស់រយៈពេលជិត ៤ឆ្នាំទទួលបានប្រាក់ឈ្នួលក្នុង ១ថ្ងៃត្រឹមតែ ២១៦បាត ប៉ុណ្ណោះ។

website_news/2019181207.txt · Last modified: 2019/12/18 14:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki