website_news:2019190603

ILO ចុះមកវាយតម្លៃ សកម្មភាព ប្រែក្លាយសេដ្ឋកិច្ចក្រៅ ប្រព័ន្ធនៅកម្ពុជា ឲ្យទៅជាសេដ្ឋកិច្ច ក្នុងប្រព័ន្ធ

https://www.dap-news.com/archives/ ByID:112 Posted on 19 June 2019 | 13:32

ភ្នំពេញ ៖ ក្រុមការងារនាយកដ្ឋាន បច្ចេកទេស របស់អង្គការ ILO ដឹកនាំដោយលោក Paolo Carlini អ្នកប្រឹក្សាយោបល់ ឯករាជ្យអន្តរជាតិ បានចុះមកវាយតម្លៃ លើយុទ្ធសាស្រ្ត និងផែនការសកម្មភាព ក្នុងការប្រែក្លាយអ្នក ដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ច ក្រៅប្រព័ន្ធចូលទៅក្នុង សេដ្ឋកិច្ចក្នុងប្រព័ន្ធ ដែលរាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តចាប់ពីឆ្នាំ២០១៤-២០១៨។ ការចុះមកវាយតម្លៃផែនការ សកម្មភាពខាងលើ ត្រូវបានធ្វើឡើងនៅទីស្ដីការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមការទទួលស្វាគមន៍ពីសំណាក់លោក ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩។

លោក ម៉ម វណ្ណៈ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើត ការងារជូនប្រជាពលរដ្ឋយ៉ាងច្រើន ធ្វើឲ្យ អត្រាមានការងារ ធ្វើស្មើនឹង៩៩.៣% នៃកម្លាំងពលកម្ម សរុបមានប្រមាណ១០លាននាក់ ក្នុងនោះកម្មករនិយោជិតសេដ្ឋកិច្ច ក្នុងប្រព័ន្ធជិត១.៥លាននាក់ កម្មករនិយោជិតសេដ្ឋកិច្ចក្រៅប្រព័ន្ធ ២.៤លាននាក់ វិស័យកសិកម្មជាង៤លាននាក់ ពលករធ្វើការក្រៅប្រទេស១.២លាននាក់ និងមន្រ្តីសាធារណៈប្រមាណ ៥០ម៉ឺននាក់។ លោកបន្ដថា គោលនយោបាយជាតិស្តីពីមុខរបរនិងការងារ(NEP ២០១៥-២០២៥)គោលដៅលើកកម្ពស់ការងារសមរម្យ និងមានផលិត ភាពការងារខ្ពស់ តាមរយៈការបង្កលក្ខណៈឲ្យមានការប្រែក្លាយ កម្មករនិយោជិត និងអង្គភាពពីសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅក្នុងសេដ្ឋកិច្ចផ្លូវការ ដោយធានាបាននូវការកែលម្អ និងរក្សាបាននូវជីវភាពរស់នៅក្នុងអំឡុងពេល នៃដំណើរការប្រែក្លាយនេះ ៕

website_news/2019190603.txt · Last modified: 2019/06/19 15:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki