website_news:2019190701

លោកស្រី ជូ ប៊ុនអេង៖ «ករណីពរពោះជំនួសនៅកម្ពុជា មិនទាន់ស្ងប់ស្ងាត់ទេ»

http://km.rfi.fr/cambodia/ ដោយ ញឹម សុផល ចុះផ្សាយនៅថ្ងៃ 18/07/2019

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។ ផ្តើមចេញពីការឃាត់ខ្លួនដោយសមត្ថកិច្ចវៀតណាម ទៅលើស្ត្រីខ្មែរ៣នាក់ ជាប់ពាក់ព័ន្ធនឹងការពរពោះជំនួស ដែលបានឆ្លងចូលទៅក្នុងដីវៀតណាម ដើម្បីសម្រាលកូន បង្ហាញថា បញ្ហាស៊ីឈ្នួលពរពោះជំនួសនៅក្នុងប្រទេសកម្ពុជានៅមិនទាន់ស្ងប់ ឬកាត់បន្ថយនៅឡើយ។ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ថ្លែងថា បញ្ហាស៊ីឈ្នួលពរពោះជំនួសនេះ សមត្ថកិច្ចកម្ពុជាកំពុងប្រមូលព័ត៌មាន ដើម្បីកំណត់ឲ្យបានជាក់លាក់ ខណៈជនល្មើសបានព្យាយាមបន្លំភ្នែកសមត្ថកិច្ចគ្រប់រូបភាព។

website_news/2019190701.txt · Last modified: 2019/07/19 14:05 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki