website_news:2019190707

ឃុំខ្លួនមេស្ត្រីខ្យល់ម្នាក់នាំក្មេងស្រីទៅយកប្តីនៅចិន

https://kohsantepheapdaily.com.kh/ ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០១៩ ម៉ោង ១៣:៤០ ប៊ុន លីនណា

ខេត្តក្រចេះ ៖ ស្ត្រីជាមខ្យល់ក្នុងជំនួញជួញដូរក្មេងស្រីឲ្យទៅយកប្តីខុសច្បាប់នៅប្រទេសចិនម្នាក់ ត្រូវបានតុលាការខេត្តក្រចេះ សម្រេចធ្វើការឃុំខ្លួននៅពន្ធនាគារខេត្តនៅថ្ងៃទី១៨ កក្កដា បន្ទាប់ពីស្ត្រីម្នាក់នេះ ត្រូវបាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតជនខេត្តក្រចេះ ស្រាវជ្រាវចាប់ខ្លួនបាននៅខេត្តត្បូងឃ្មុំ។

នគរបាលបានរកឃើញថា ស្ត្រីម្នាក់នេះ បានជាប់សង្ស័យក្នុងអំពើជួញដូរមនុស្ស។ ក្នុងនោះមានក្មេងស្រីរងគ្រោះ ៣នាក់នៅខេត្តក្រចេះដែលមិនទាន់គ្រប់អាយុនិង២នាក់ទៀត គ្រប់អាយុរស់នៅខេត្តត្បូងឃ្មុំ ឲ្យទៅយកប្តីខុសច្បាប់នៅប្រទេសចិនកាលពី២ឆ្នាំមុន។ស្នងការរងប្រឆាំងការជួញដូរមនុស្ស និងការពារអនីតជននៃស្នងការដ្ឋាននគរបាលខេត្ត ក្រចេះ លោកស្រីវរសេនីយ៍ឯក នៅ រតនា បានប្រាប់ឲ្យដឹងថា ស្ត្រីមេខ្យល់ដែលកម្លាំងនគរ បាលរបស់លោកស្រីស្រាវជ្រាបចាប់ខ្លួនបាននេះឈ្មោះជឹម ចាន់ថា អាយុ ៥៥ឆ្នាំ មានទីលំនៅ ភូមិពងទឹក ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

លោកស្រីស្នងការរងបញ្ជាក់ថា កាលពីដើមខែកុម្ភះ ឆ្នាំ២០១៨ ស្ត្រីរូបនេះនិងដៃគូរម្នាក់ ទៀតដែលកំពុងតែគេចខ្លួន បានល្បួងក្មេងស្រីចំនួន៥នាក់មានខ្លះគ្រប់អាយុ ខ្លះមិនទាន់គ្រប់ អាយុឲ្យទៅយកប្តីខុសច្បាប់នៅប្រទេសចិន ក្រោមរូបភាពឆបោកថា ទៅធ្វើការងារស្របច្បាប់ ជំនាញផ្នែកសិកម្ម។លោកស្រីស្នងការរងបញ្ជាក់ឲ្យដឹងទៀតថា ក្មេងស្រីទាំង៥នាក់ ដែលចាញ់ការឆបោក ស្ត្រីម្នាក់នេះ និងបក្សពួកម្នាក់ទៀត សពថ្ងៃមានខ្លះបានបាត់ដំណឹង និងខ្លះនៅមានដំណឹង ពួកគេកំពុងតែរស់នៅប្រទេសចិន។ ហើយអាជ្ញាធរកំពុងតែទំនាក់ទំនងដើម្បីនាំនារីរងគ្រោះ ទាំងនោះមកស្រុកកំណើតវិញ។ លោកស្រីអះអាងថា បក្សពួករបស់ស្ត្រីរូបនេះម្នាក់ទៀតដែលកំពុងគេចខ្លួន ពាក់ព័ន្ឋនិង ករណីជួដូរមនុស្សនេះ ត្រូវបាននគរបាលជំនាញកំពុងតែស្រាវជ្រាវ ស្វែករកចាប់ខ្លួនផងដែរ។ (សម្រួលដោយ៖ ស្រីណា)

website_news/2019190707.txt · Last modified: 2019/07/19 14:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki