website_news:2019190801

ខុទ្ទកាល័យ លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានបដិសេធចំពោះខ្លឹមសារ ដែលបានចុះផ្សាយនៅលើគេហទំព័រ និងវិទ្យុអាស៊ីសេរី ករណីចាប់លោក អះម៉ាត់ យ៉ះយ៉ា

http://www.cen.com.kh/ August 19, 2019

ភ្នំពេញ ៖ ខុទ្ទកាល័យ លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានបដិសេធចំពោះខ្លឹមសារ ដែលបានចុះផ្សាយនៅលើគេហទំព័រ និង វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ជំវិញការចាប់ខ្លួនលោកអះម៉ាត់ យ៉ះយ៉ា ដែលបានលើកឡើងដោយបំភ្លែខុសពីការពិតនិង មានចរិតមួលបង្កាច់ អុជអាល បង្កចលាចលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និង សេចក្តីថ្លៃថ្នូររបស់លោក អូស្មាន ហាស្សាន់ ដោយបានដកស្រង់សម្តីលោក អះម៉ាត់ យ៉ះយ៉ា ថា អ្នកដែលរៀបចំគម្រោងចាប់លោកដាក់ពន្ធនាគារនេះគឺ លោក អូស្មាន ហាស្សាន់ ដោយសារតែលោក និង ពលរដ្ឋជំទាស់នឹងគម្រោងចង់ធ្វើផ្លូវពុះដីវិហារបឹងកក់។

នៅថ្ងៃទី១៧ ខែ តុលា ឆ្នាំ២០១៨ ខុទ្ទកាល័យ លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ សូមបដិសេធយ៉ាងដាច់អហង្ការ ចំពោះខ្លឹមសារដែលបានចុះផ្សាយនៅលើគេហទំព័រ និង វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ដែលបានលើកឡើងដោយបំភ្លៃខុសពីការពិត និង មានចរិតមួលបង្កាច់ អុជអាល បង្កចលាចល ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ លោក អូស្មាន ហាស្សាន់ ដោយបានដកស្រង់សម្តីលោក អះម៉ាត់ ប៉ះយ៉ាថាអ្នកដែលរៀបចំគម្រោងចាប់លោកដាក់ពន្ធនាគារនេះគឺ លោក អូស្មាន ហាស្សាន់ ដោយសារតែលោក និងពលរដ្ឋជំទាស់នឹងគម្រោងចង់ធ្វើផ្លូវពុះដីវិហារបឹងកក់។

ខុទ្ទកាល័យ សូមបញ្ជាក់ថា ការផ្តន្ទាទោសលោក អះម៉ាត់ យ៉ះយ៉ា ដាក់ពន្ធនាគារ ជាសមត្ថកិច្ចរបស់តុលាការទាំងស្រុង ។ នេះគឺជារឿងឯកជនរបស់លោក អះម៉ាត់យ៉យ៉ា ដែលត្រូវបានតុលាការរកឃើញថា បានបញ្ជូនពលករដោយខុសច្បាប់ទៅបម្រើការងារនៅប្រទេសអារ៉ាប៊ីសាអូឌីត ដោយបោះបង់ចោលអស់រយៈពេលជាង ១២ ឆ្នាំ ហើយត្រូវបាន ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ជួយសង្គ្រោះមកដល់កម្ពុជាវិញ ដែលជនរងគ្រោះឈ្មោះ ម៉ាត់ សាណាស់ បានមកដល់កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ និង ឈ្មោះ អេង ពៅ បានមកដល់កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ បន្ទាប់មកពួកគេបានប្តឹងទៅសមត្ថកិច្ច ហើយត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ១៥ ឆ្នាំ និងបង្គាប់ឲ្យសងប្រាក់ ទៅជនរងគ្រោះចំនួន ២០០ លានរៀលពីបទជួញដូរមនុស្សដោយខុសច្បាប់ ករណីនេះមិនមានពាក់ព័ន្ធនឹង គម្រោងធ្វើផ្លូវរបស់ សាលារាជធានីភ្នំពេញកាត់ដីវិហារបឹងកក់នោះឡើយ៕ ដោយ៖កូឡាប

website_news/2019190801.txt · Last modified: 2019/08/19 15:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki