website_news:2019190807

ពលករខ្មែរម្នាក់ ធ្វើការនៅរោងចក្រមួយកន្លែងក្នុងខេត្តសមុតប្រាកាន បន្ទាប់ពីរូបគាត់ត្រូវខាងរោងចក្រដកហូតឯកសារលិខិតឆ្លងដែន អស់រយៈពេលជាច្រើនខែដោយមិនអោយគាត់កាន់

https://www.facebook.com/PheakTraLiveOfficial/ Pheak Tra Live August 16 at 8:31 PM

16/08/19 ថ្ងៃនេះខ្ញុំទទួលបានដំណឹងល្អ ពីពលករខ្មែរម្នាក់ធ្វើការនៅរោងចក្រមួយកន្លែង ក្នុងខេត្តសមុតប្រាកាន បន្ទាប់ពីរូបគាត់ត្រូវខាងរោងចក្រដកហូតឯកសារលិខិតឆ្លងដែន អស់រយៈពេលជាច្រើនខែ ដោយមិនអោយគាត់កាន់ ក្រោមលក្ខខណ្ឌ (បើចង់កាន់លិខិតត្រូវមានប្រាក់3000฿យកទៅបញ្ចាំ) ដោយឃើញភាពអយុត្តិធម៌ដូច្នេះគាត់បានទំនាក់ទំនងសុំអោយខ្ញុំជួយ ខ្ញុំបាននាំគាត់ទៅសរសេរពាក្យបណ្ដឹងនៅ នាយកដ្ឋានក្រសួងការងារថៃ ផ្ទាល់កាលពីចុងខែកក្កដាកន្លងទៅ រហូតមកដល់ល្ងាចម្សិលមិញខាងរោងចក្រ បានកោះហៅ ពលករខ្មែរ ទាំងអស់មកប្រជុំ ដោយខាងរោងចក្របានប្រគល់លិខិតឆ្លងដែន និងប្រាក់ប្រកាន់មួយចំនួនជូនពលករទាំងអស់។ គាត់សប្បាយចិត្តខ្លាំងណាស់ក្រោយពីទទួលបានកាន់លិខិតឆ្លងដែនរបស់ខ្លួន និងទទួលបានប្រាក់កាន់មួយចំនួនដែលគេកាត់មកវិញ ពួកគាត់បានទូស័ព្ទមកអរគុណដល់ក្រុមការងារយើងដែលជួយជ្រោមជ្រែងរហូតដល់គាត់ទទួលបានឯកសាររបស់ខ្លួន។

គាត់ធ្លាប់ប្រាប់យើងខ្ញុំថាកន្លងមកខាងរោងចក្រមិនដែលអោយពួកគាត់កាន់ឯកសាររបស់ខ្លួនឡើយ ពេលទៅណាម្ដងៗត្រូវដើរខ្ចីលុយគេដើម្បីប្រកាន់ យកលិខិតឆ្លងដែនមកកាន់ដើម្បីធ្វើដំណើរទៅផ្ទះឬទៅធ្វើធុរៈអ្វីមួយ តែថ្ងៃនេះគាត់ទទួលបានសិទ្ធិរបស់គាត់ពេញលេញហើយ ព្រមទាំងអរគុណយ៉ាងខ្លាំងដល់ក្រុមការងារយើងទៀត។

គួររំលឹកផងដែរថា ច្បាប់ប្រទេសថៃ បានហាមឃាត់មិនឲ្យថៅកែឬរោងចក្រ ដកហូតឬរឹបអូសឯកសារស្គាល់ខ្លួនរបស់ពលករជាដាច់ខាត់មិនករណីអ្វីក៏ដោយ ការដកហូតឯកសារសម្គាល់ខ្លួនរបស់ពលករ គឺជាអំពើជួញដូរមនុស្សខុសច្បាប់។ ក្នុងករណីខាងលើនេះខ្ញុំសូមចូលរួមសម្ដែងការត្រេកអរចំពោះប្អូនដែលមានភាពក្លាហានចេញមកទាមទារភាពអយុត្តិធម៌របស់ខ្លួនរហូតដល់ទទួលបានជោគជ័យ តាមអ្វីដែលខ្លួនត្រូវបានទទួលតាមច្បាប់ការងារ ។ ហើយខ្ញុំសូមចូលរួមសម្ដែងក្ដីរីករាយដល់ពលករខ្មែរជាច្រើននាក់ទៀតដែលធ្វើការក្នុងរោងចក្រនេះ ដែលទទួលបានសិទ្ធិសេរីភាពទាំងអស់គ្នា។

website_news/2019190807.txt · Last modified: 2019/08/19 15:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki