website_news:2019190809

តួរីស ព្រលះរថយន្តសណ្ដោង ពេលទៀបភ្លឺ នៅខេត្តស្រះកែវ ស្លាប់ពលករចំណាកស្រុក ១១ នាក់

http://kampucheathmey.com/ 18/8/2019 3:21 Pm

ប្រទេសថៃ ៖ ពលករចំណាកស្រុកចំនួន ១១ នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្នុងចំណោមពលករសរុបចំនួន ១៥ នាក់ ដោយ ៤ នាក់ ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលពួកគេកំពុងជិះលើរថយន្តឈ្នួលទៅវ៉ៃត្រា បន្តច្បាប់នៅខ្សែបន្ទាប់ព្រំដែន ក៏ត្រូវប៉ះទង្គិចជាមួយនឹងរថយន្តសណ្តោង។

យោងតាមព័ត៌មានរបស់កាសែតថៃ បានបញ្ជាក់ថា ហេតុការណ៍ដ៏រន្ធត់មួយនៃករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងនៅវេលាម៉ោង ៤ និង ១៥ នាទីទៀបភ្លឺ ព្រឹកថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១៩ តាមបណ្តោយផ្លូវពីស្រះកែវ ទៅច័ន្ទបុរី ក្បែផ្លូវចូលទៅសាលាស្រុក ក្នុងស្រុកវុំាងសុំប៊ូន ខេត្តស្រះកែវ ប្រទេសថៃ។ នៅត្រង់ចំណុចកើតហេតុ ក្រោយពេលក្រុមតម្រួតថៃទៅដល់ គេសង្កេតឃើញថា មានរថយន្ត តួរីសមួយគ្រឿង ពាក់ស្លាកលេខលឿង បាងកក ៣៤-០៤០៥ របស់ លោក ណាវីន ត្រាវ៉ែល បានរេឆ្លងខ្សែបន្ទាត់ទ្រូងថ្នល់ទៅបុកនឹងរថយន្តសណ្តោង ប្រភេទ កង់ ១៨ ពាក់ស្លាកលេខ ៧០-១២៣៤ និង ៧០-១២៣៥ ដែលកំពុងធ្វើដំណើរច្រាសទិសគ្នា ក្នុងតំបន់កំពុងស្ថាបនាផ្លូវថ្នល់ ពី ២ ខ្សែ ទៅ ៤ ខ្សែ បណ្តាលអោយរថយន្តតួរីសរួញមួយកំណាត់ខាងមុខ។

នៅក្នុងហេតុការណ៍នោះដែរ សមត្ថកិច្ចថៃបានបញ្ជាក់ថា ជនរងគ្រោះទាំងអស់មានចំនួន ១៤ នាក់ ដែលបានធ្វើដំណើរទៅកាន់ព្រំដែនត្រង់ចំណុច ច្រកអន្តរជាតិបានឡែម ( ច្រកអន្តរជាតិដូង ជាប់នឹងស្រុកកំរៀង ) ដើម្បីវ៉ៃត្រា បំពេញឯកសារក្នុងការរស់នៅបន្តក្នុងប្រទេសថៃ ដែលពលករចំណាកស្រុកទាំងអស់នោះ សុទ្ធសឹង ជាពលករមកពីប្រទេសឡាវ។ ក្រោយពីមានការជួយសង្គ្រោះរួចមក គឺមានពលករស្លាប់ចំនួន ១១ នាក់ ( ប្រុស៥នាក់ និង ស្រី ៦ នាក់ ) ក្នុងនោះមានអ្នកបើកបររថយន្តផងដែរ និង ៤ នាក់ទៀតរងរបួសធ្ងន់ ដែលត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពទ្យ វុំាងសុំប៊ូន។ ដោយប៉ូលិសបានសន្និដ្ឋានបឋមថា បញ្ហានេះគឺបណ្តាលមកពីអ្នកបើកបររយន្តតួរីសដេកលក់ ទើបធ្វើអោយរេចង្កូតបែបនេះ៕ ដោយ ៖ សោ និយមរ័ត្ន

website_news/2019190809.txt · Last modified: 2019/08/19 15:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki