website_news:2019190903

បញ្ជូនខ្លួនមេការហាងម៉ាស្សា “អ័រគីដេ” ៣នាក់ ឡើងតុលាការ នៅភ្នំពេញ

http://www.arey-news.com/ (ថ្ងៃទី 19 September 2019 ម៉ោង 1:53 pm)

ភ្នំពេញៈ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នេះ កម្លាំងនគរបាលការិយាល័យ ប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន បានកសាងសំណុំរឿងបញ្ជូន ខ្លួនជនសង្ស័យ ប្រុសចំនួន៣នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តអំពើសញ្ញារកម្ម យោងតាមមាត្រា២៥ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ឆ្នាំ២០០៨ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ជនសង្ស័យទាំង៣ ទី១-ឈ្មោះ ធៀង ចាន់ថេន ភេទ ប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ជាអ្នកគ្រប់គ្រង។ ទី២-ឈ្មោះ វ៉ន សារុំ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ជាអ្នកគ្រប់គ្រង។ ទី៣-ឈ្មោះ សឿង ថែន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ជាអ្នកគ្រប់គ្រង។ គួរំឭកផងដែរថា កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចុះប្រតិបត្តិការស្រាវជ្រាវ សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌសែនសុខ បានឃាត់ខ្លួនមនុស្សចំនួន៣៧នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តិអំពើសញ្ចារកម្ម ក្នុងនោះមាន ៖ អ្នកគ្រប់គ្រង៣នាក់, បុគ្គលិកធម្មតា៤នាក់, សន្តិសុខ១នាក់, នារីម៉ាស្សា២៣នាក់ (សង្ស័យជាអនីតិជនចំនួន២នាក់) និងភ្ញៀវ ០៦នាក់។

ក្នុងប្រតិបត្តិការនេះ ធ្វើឡើងនៅចំណុចហាងម៉ាស្សា យីហោ អ័រគីដេ ផ្ទះលេខC១៤ ផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រតិបត្តិការនេះដែរ ដោយមានការចង្អុលបង្ហាញពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ សម្របសម្រួលពីលោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ។ យោងតាមនគរបាលជំនាញ បានអោយដឹងថា ហាងម៉ាស្សានេះ បើកដំណើរការ ២៤ម៉ោង ហើយមាននារីបម្រើសេវាម៉ាស្សា ចំនួន២៣នាក់ ជាជនជាតិខ្មែរ ក្នុងនោះមាន២នាក់ ត្រូវបានសង្ស័យថា ជាអនីតិជនដែលមានអាយុចន្លោះពី១៦ឆ្នាំទៅ១៧ ឆ្នាំ។

សូមបញ្ជាក់ផងដែរថា ទីតាំងហាងម៉ាស្សាមានបន្ទប់សម្រាប់ម៉ាស្សា និងរួមភេទសរុបចំនួន២៧បន្ទប់។ ចំពោះតម្លៃសេវាមានចាប់ពី ៣០ដុល្លារទៅ៥០ដុល្លារឡើង។មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានធ្វើការស្រាវជ្រាវស៊ើបអង្កេតជាច្រើនថ្ងៃ រហូតដល់ស៊ីជម្រៅ បានចុះប្រតិបត្តិការទៅឃាត់ខ្លួនមេការគ្រប់គ្រងចំនួន ៣នាក់ និងនារីម៉ាស្សាចំនួន២៣នាក់ ភ្លាមៗតែម្ដង និងដកហូតវត្ថុតាងស្រោមអនាម័យមួយចំនួន នាំមកការិយាល័យជំនាញ ដើម្បីធ្វើការសាកសួរ។

ក្រោយបញ្ចប់ការសាកសួរចំពោះអ្នកដែលពុំពាក់ព័ន្ធ នគរបាលជំនាញអនុញ្ញាត អោយត្រឡប់ទៅវិញជាធម្មតា។ ចំណែកនារីបម្រើម៉ាស្សា ត្រូវបាននគរបាលប្រគល់ជូន មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕

website_news/2019190903.txt · Last modified: 2019/09/19 15:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki