website_news:2019191102

១០ខែ ឆ្នាំ២០១៩ ស្ថានភាពបទល្មើសជួញដូរមនុស្សបង្ការទប់ស្កាត់បានកាន់តែប្រសើរ

http://bayontv.com.kh/ 18/11/2019

ភ្នំពេញ៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិ ការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស នាព្រឹកថ្ងៃទី១៨ វិច្ឆិកានេះ បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាអំពីរបាយការណ៍១០ខែឆ្នាំ ២០១៩ ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅទីស្តីការក្រសួងមហាផ្ទៃ។ លោកជំទាវ ជូន ប៊ុនអេង បានបញ្ជាក់ថា រយៈពេល១០ខែឆ្នាំ២០១៩ ស្ថានភាពបទល្មើសជួញដូរមនុស្សត្រូវបានបង្ការ ទប់ស្កាត់ កាន់តែប្រសើរឡើងជាបន្តបន្ទាប់អាស្រ័យដោយមានការប្រឹងប្រែង និងមានកិច្ចសហការគ្នាបានល្អរវាងក្រសួង ស្ថាប័ន អង្គភាពសមាជិកនៃ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស រួមទាំងលេខាធិការដ្ឋាន នៃគណៈកម្មាធិការថ្នាក់ក្រោមជាតិ និងអង្គការ ដៃគូទាំងឡាយ ដែលមានសកម្មភាព និងគោលដៅរួមគ្នា។ កន្លងមកការផ្តល់ភាពស្របច្បាប់ជូនពលករ កម្ពុជាប្រមាណ ១លាន ៨ម៉ឺននាក់ គឺជាលទ្ធផលជោគជ័យសម្រាប់ឆ្នាំ២០១៨ របស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ថៃ។ លោកជំទាវ ជូ ប៊ុនអេង បានជំរុញឲ្យសមត្ថកិច្ច ខិតខំប្រឹងប្រែងផ្សព្វផ្សាយអប់រំបង្ការទប់ស្កាត់ ដោយផ្ទាល់ និងដោយប្រយោលនៅគ្រប់មជ្ឈដ្ឋាន ច្រកល្ហក ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ច្បាស់ឈប់ចាញ់បោកមេខ្យល់ និងជនខិលខូចដែលទាញយកផលចំណេញពីគ្រប់តំណាក់កាល នៃទេសន្តរប្រវេសន៍ ឲ្យធ្លាក់ចូលក្នុងភាពរងគ្រោះ ខូចខាតទ្រព្យសម្បត្តិ បាត់បង់ផ្ទះសម្បែង បែកបាក់កូនចៅក្រុម គ្រួសារ រហូតដល់ពិកា និងបាត់បង់អាយុជីវិត ក្នុងអំពើកេងប្រវ័ញ គ្រប់រូបភាព ដែលហៅថា “ទាសភាព សម័យទំនើប”

ក្នុងរយៈពេល១០ខែ ឆ្នាំ២០១៩នេះ នៅមានពលករខ្មែរ មិនទាន់មានឯកសារច្បាប់ ត្រូវបានសមត្ថកិច្ច ថៃរកឃើញផាកពិន័យឃាត់ខ្លួន ហើយតម្រូវឲ្យ ត្រឡប់មករៀបចំឯកសារនៅ ក្នុងស្រុកឬបញ្ជូនត្រឡប់ជារៀងរាល់ថ្ងៃ។ ជនរងគ្រោះមួយចំនួនត្រូវបានរកឃើញថា កាន់ឯកសារមិនត្រឹមត្រូវ ឬក្លែងបន្លំ និងមិនអាចទទួលផលប្រយោជន៍ស្របច្បាប់បាន។ ជាមួយនេះក៏មានជនបោកប្រាស់ ដែលបានប្រើ រូបភាពជាភ្នាក់ងារមានសមត្ថកិច្ចផ្តល់ឯកសារក្លែងក្លាយ ជាអ្នករត់ការផ្តល់ភាពស្របច្បាប់ ឬឃោសនា ជាអ្នកជ្រើសរើស ដើម្បីបញ្ជូនទៅរកការងារក្រៅប្រទេស ហើយប្រមូលកម្រៃ សេវាពី ពលករជាដើម ។ ជនបោកប្រាស់ទាំនោះ សមត្ថកិច្ចប្រទេសថៃ និងកម្ពុជា បានស្រាវជ្រាវចាប់ខ្លួន និង ផ្តន្ទាទោសជាបន្តបន្ទាប់។ ចំពោះបទល្មើសថ្មី ដែលពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សឆ្លងដែន ឬអំពើពពោះជំនួស និងមេខ្យល់នាំស្ត្រីជាកូនក្រមុំឆ្លងដែនស្វែង រកគូស្រករនៅក្រៅប្រទេស ក៏ត្រូវបានរកឃើញ ទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលា និងនៅតែបន្តស្រាវជ្រាវ ថែមទៀត។ ការកសាងច្បាប់ និងបទដ្ឋាន គតិយុត្តិពាក់ព័ន្ធ ក៏ត្រូវបានយកចិត្តទុកដាក់ ដើម្បីបំពេញភាពខ្វះចន្លោះនៃច្បាប់ ៕

website_news/2019191102.txt · Last modified: 2019/11/19 13:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki