website_news:2019191106

សូមចូលរួមសោកស្តាយផងពលករខ្មែរ ទៅធ្វើការនៅប្រទេសកូរ៉េម្នាក់ បានទទួលមរណ ភាពហើយកាលពីយប់មិញ ជាកូនអ្នកខេត្តកំពង់ចាម

https://khmernews.news/ ស៊ីហៀង 19-11-2019

នៅមុននេះបន្តិចនៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា Meng Costa page បំណងល្អពីខ្ញុំ គាត់បានបង្ហោះសារឲ្យបងប្អូនបានជ្រាបថា មានកូនខ្មែរដែលជាពលករចំនួនពីរនាក់បានស្លាប់បាត់បង់ពីជីវិត ដោយ សារតែគាំងបេះដូង។ ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានលើកឡើងថា “ដំណឹងមរណ: ភាពជនជាតិខ្មែរយើង ឈ្មោះ បុនថាន បានគាំងបេះដូងស្លាប់ម្នាក់ទៀតហើយកាលពីយប់មិញ ក្នុងរដូវត្រជាក់នេះ មានស្រុកកំណើត ភូមិអារក្សត្នោត ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ព័ត៌មានលំអិតនឹងផុសបន្តិចទៀតនេះកំពុងសាកសួរ។ ក្រោយពីទទួលបានដំណឹងដ៏សោកសៅនេះភ្លាម ធ្វើឲ្យបងប្អូនកម្ពុជា ពិតជាការសោកស្តាយ និងរន្ធត់ចិត្តជាខ្លាំង ព្រោះថា មិនដឹងកូនខ្មែរប៉ុន្មានមកហើយ ដែលគាត់បានស្លាប់។ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានបង្ហោះសារ សូមឲ្យបងប្អូនខ្មែរយើង ថែរក្សាសុខភាពផង ព្រោះថានៅទីនោះត្រជាក់ណាស់ ។ ហើយក៏មានអ្នកខ្លះថា អាណិតបងប្អូនខ្មែរយើងណាស់ទៅធ្វើការស្រុកគេចង់ប្រាប់ថា គ្មានកន្លែងណាមានភាពកក់ក្តៅជាងប្រទេសខ្លូនឡើយសូមជូយចូលរូមសាងសង្គមរបស់ពូកយើងទាំងងអស់គ្នា”។ អាណិតណាស់លោក បងប្អូនខ្មែរយើងនៅនឹងសូមថែរក្សាសុខភាពផង។សូមបងប្អូនការពារសុខភាព គេងយប់កុំបើកកំដៅខ្លាំងពេកហើយក៏កុំបិតបង្អួចអោយជិតពេកដែលនាំអោយខ្វះអុកស៊ីសែនអាចធ្វើអោយគាំងបេះដូងបាន“៕

website_news/2019191106.txt · Last modified: 2019/11/19 13:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki