website_news:2019200206

ឯណាទៅតំលៃជីវិតពលករខ្មែរ! ហួសចិត្ត តុលាការម៉ាលេសុីកាត់ទោស ប្តីប្រពន្ធពីរនាក់ដែលបង្ខាំង ស្ត្រីបម្រើខ្មែរ រហូតដល់ស្លាប់ ជាប់គុកត្រឹមតែ១០ឆ្នាំប៉ុណ្ណោះ

http://isharetoday.com/archives/ POSTED BYBRID DONFEBRUARY 18, 2019

យោងតាមរបាយការណ៍អង្គការសិទិ្ធមនុស្សម៉ាឡេស៊ីកន្លងទៅបានឲ្យដឹងថា តុលាការបានសម្រេចដាក់ពន្ធធនាគារប្តីប្រពន្ធជនជាតិម៉ាឡេស៊ីចំនួន១០ឆ្នាំពីបទឃុំខ្លួនអ្នកបំរើស្រីជនជាតិខ្មែរម្នាក់រហូតដល់ឃ្លានដាច់ពោះស្លាប់។ជនជាប់ចោទ Chin Chui Ling និងស្វាមីរបស់នាង Soh Chew Tong ត្រូវបានគេរកឃើញភស្តុតាងអំពើមនុស្សឃាតនេះនៅឆ្នាំ 2013 ប៉ុន្តែតុលាការឧទ្ធរណ៍បានកាត់ទោសពួកគេក្នុងឆ្នាំ 2015 ។

អ្នកស្រី Mey Sichan ម៉ីស៊ីចាន់ បានទៅដល់ម៉ាលេស៊ីក្នុងឆ្នាំ២០១១ ហើយត្រូវបានគេរកឃើញថា ស្លាប់ក្នុងឆ្នាំ២០១២ ដោយរាងកាយគាត់មានទម្ងន់តែ ២៦.១ គីឡូក្រាមតែប៉ុណ្ណោះ។

លោកស្រី Glorene Das នាយកប្រតិបត្តិនៃអង្គការសិទ្ធិមនុស្សម៉ាឡេស៊ី Tenaganita បានប្រាប់ក្រុមអ្នកយកព័ត៌មានថាខណៈដែលអង្គការរបស់នាងមិនគាំទ្រការកាត់ទោសប្រហារជីវិតការកាត់ទោស 10 ឆ្នាំនេះមិនអាចទទួលយកបានទេ។

ដោយឡែកលោកស្រី Naly Pilorge ណាលីពីឡូក នៃអង្គការសិទ្ធិមនុស្សកម្ពុជាលីកាដូបាននិយាយថានាង “វិលវល់និងឈឺចាប់” ពេលដឹងអំពីការកាត់បន្ថយទោសលើជនល្មើសចំពោះការស្លាប់របស់អ្នកស្រីម៉ីស៊ីចាន់បែបនេះ ៕

website_news/2019200206.txt · Last modified: 2019/02/20 14:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki