website_news:2019200207

ថៃដោះលែងពលរដ្ឋកម្ពុជាម្នាក់ឱ្យវិលត្រឡប់មកស្រុកកំណើតវិញ

http://www.rasmeinews.com/ February 20, 2019, 12:02 PM

ដោយ៖បាយ័ន/ ឧត្តរមានជ័យ៖អាជ្ញាធរប្រទេសថៃ បានដោះលែងពលរដ្ឋកម្ពុជាម្នាក់ឱ្យមានសេរីភាពបន្ទាប់ពីជនរូបនោះបានជាប់ពន្ធនាគារនៅខេត្តស៊ីសាកេតប្រទេសថៃពីបទឆ្លងដែនខុសច្បាប់ចូលក្នុងទឹកដីថៃ។ការប្រគល់ និងទទួលពលរដ្ឋខ្មែរនេះបានធ្វើឡើងនៅច្រកអន្តរជាតិជាំស្រងាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យកាលពី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ។

សមត្ថកិច្ចនគរបាលប្រចាំច្រកអន្តរជាតិជាំស្រងាំ បាននិយាយថា ប្រជាពលរដ្ឋខ្មែរដែលត្រូវ បានភាគីថៃបញ្ជូនមកស្រុកកំណើតវិញគឺមានឈ្មោះ ជ័យ រិទ្ធី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិតំណាក់ស្វាយ ឃុំស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ សមត្ថកិច្ចបានបន្តថាជនឈ្មោះជ័យរិទ្ធីត្រូវបានភាគិថៃចាប់ខ្លួនកាលពីថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០១៩កន្លងទៅនេះ ពីបទឆ្លងដែនចូលដោយខុសច្បាប់ ដោយចូលតាមច្រកចំបក់កោង ហើយត្រូវបានអាជ្ញារធរថៃ យកទៅដាក់ពន្ធនាគារនៅខេត្តស៊ីសាកេត ប្រទេសថៃ ចាប់ពីបេលនោះមក។

រហូតដល់ថ្ងៃទី១៩ខែកុម្ភៈជនរូបនេះត្រូវបានថៃបញ្ជូនមកឱ្យភាគីកម្ពុជាវិញ។បន្ទាប់ពីទទួលពីភាគីថៃរួចមកភាគីកម្ពុជាបានធ្វើការអប់រំណែនាំមិនឱ្យធ្វើកាតឆ្លងដែនដោយខុសច្បាប់បែបនេះទៀតទេរួចឱ្យវិលត្រឡប់ទៅផ្ទះដើម្បីជួបជុំក្រុមគ្រួសារវិញ៕S/

website_news/2019200207.txt · Last modified: 2019/02/20 14:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki