website_news:2019200805

អគ្គនាយកអន្តោប្រវេសន៍ បានដឹកនាំគណៈប្រតិភូអគ្គនាកដ្ឋានអន្តោប្រវេសន៍កម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ានលើកទី២៣

https://www.facebook.com/ General Department of Immigration - GDI 19-08-2019

ណៃពិដោ៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំគណៈប្រតិភូអគ្គនាកដ្ឋានអន្តោប្រវេសន៍កម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ានលើកទី២៣ (23rd DGICM) និងកិច្ចប្រជុំពាក់ព័ន្ធ ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៩ នៅរដ្ឋធានីណៃពិដោរ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដោយមានការអញ្ជើញចូលរួមពីគ្រប់បណ្តាអគ្គនាយកអន្តោប្រវេសន៍ និប្រធានកុងស៊ុលអាស៊ាន នៅសណ្ឋាគារហីលតុន នាទីក្រុងណៃពីដ សាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា ។

គណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំក្នុងវេទិកាប្រធានច្រកទ្វារអន្តោប្រវេសន៍អាស៊ានលើកទី៣ (3rd AMICF) ពិភាក្សាលើការងារគ្រប់គ្រងច្រកទ្វារអន្តោប្រវេសន៍ នៃបណ្តាប្រទេសជាសមាជិកអាស៊ាន ដើម្បីបង្ការ និងទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែនគ្រប់រូបភាព នៅក្នុងតំបន់។ វេទិកានេះផ្នែកមួយនៃកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ានលើកទី២៣ (23th DGICM) ដែលប្រារព្ធឡើងនៅរដ្ឋធានី ណៃពិដោ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ពីថ្ងៃទី ១៩ ដល់ថ្ងៃ ២១ ខែសីហា ឆ្នាំ២០១៩ នេះ៕

website_news/2019200805.txt · Last modified: 2019/08/20 15:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki