website_news:2019200806

ពលករខ្មែរ ចំនួន ០៦នាក់ បានចាញ់បោកបុគ្គលក្នុងរូបភាព ថាអាចនាំចូលធ្វើការក្នុងរោងចក្រល្អបានដោយតម្រូវឱ្យពលករបង់លុយមុនម្នាក់៣០០០បាត

https://www.facebook.com/PheakTraLiveOfficial/ Pheak Tra Live 20-08-2019

បងប្អូនពលករខ្មែរធ្វើការក្នុងប្រទេសថៃ ប្រយ័ត្នចាញ់បោក បុគ្គលដែលបោកប្រាស់ ថាអាចនាំចូលការនៅក្នុងរោងចក្រនានា ក្នុងប្រទេសថៃ បានដោយយកចូលថ្លៃបង់ចូលធ្វើការរោងចក្រល្អៗម្នាក់ ៣០០០បាត។ ករណីនេះពលករខ្មែរ ចំនួន ០៦នាក់ បានចាញ់បោកបុគ្គលក្នុងរូបភាព ថាអាចនាំចូលធ្វើការក្នុងរោងចក្រល្អ បាន ដោយតម្រូវឱ្យពលករបង់លុយមុនម្នាក់៣០០០បាត តែចុងក្រោយត្រូវបុគ្គលរូបនោះដឹកយកទៅដាក់ចោលក្នុងបន្ទប់ជួលអស់រយៈពេលជាង ១០ថ្ងៃ តែមិនមានការងារអោយធ្វើ នៅពេលពលករ ទាក់ទងសសុំលុយវិញ ត្រូវបុគ្គលរូបនោះកុហកព្រឹក កុហកល្ងាច ថែមទៀតាំង គំរាមប្ដឹងតម្រួតចាប់ទៀត ។ ចុងក្រោយពលករគ្មានជម្រើសននាំគ្នាវិលត្រលប់ទៅប្រទេសខ្មែរវិលអស់លុយក៏អស់ ការងារក៏គ្មានធ្វើ ព្រមទាំងក្លាយជាពលករខុសច្បាប់ទៀត ។

ក្នុងករណីខាងលើនេះខ្ញុំសូមរលឹកអោយបងប្អូនដឹងថា សូមកុំជឿលើបុគ្គលណាមួយ ដែលសន្យាថាអាចរកការងារល្អក្នុងរោងចក្រក្នុង ប្រទេសថៃ អោយពលករខុសច្បាប់ ឬខុសថៅកែ ធ្វើបាន នោះទេ នេះជាល្បិចបោកប្រាស់ពេលគេឃើញយើង នៅខុសច្បាប់ គេតែងប្រើវិធីបែបនេះ ដើម្បីបោកពលករខុសច្បាប់និងខុសថៅកែ ។ សូមប្រយ័ត្នចាញ់បោកដូចករណីពលករខ្មែរ យើងខាងលើនេះ.!។

website_news/2019200806.txt · Last modified: 2019/08/20 15:06 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki