website_news:2019200807

ពលករខ្មែរម្នាក់ជួបគ្រោះថ្នាក់ត្រូវសសរគៀបបាក់ភ្លៅ និងបែកប្រអប់ភ្នែកជើង ខណៈពេលកំពុងបំពេញការងារ

https://www.facebook.com/PheakTraLiveOfficial/ Pheak Tra Live 20-08-2019

ករណីបុរសខ្មែរ ឈ្មោះ សាន រ៉ាវី អាយុ ២៥ឆ្នាំ ស្រុកកំណើត រស់នៅខេត្តកំពង់ចាម ជួបគ្រោះថ្នាក់ត្រូវសសរគៀបបាក់ភ្លៅ និងបែកប្រអប់ភ្នែកជើង ខណៈពេលកំពុងបំពេញការងារ ក្រៅម៉ោងកាលពីថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០១៩ កន្លងទៅ បច្ចុប្បន្នជនរងគ្រោះកំពុងសំរាកព្យាបាលនៅ មន្ទីរពេទ្យបាងណា ប្រទេសថៃ ។ ប្រភពពី៖ភរិយាជនរងគ្រោះ ឈ្មោះ ហាន ខេន ២៤ឆ្នាំ បានប្រាប់ក្រុមការងារយើងតាមរយៈទូស័ព្ទ អោយដឹងប្ដីរបស់កំពុងសម្រាកព្យាបាលនៅមន្ទីរម្ដុំបាងណា បច្ចុប្បន្នកំពុងចូលវះកាត់ជើងជាលើកទីពីរ ហើយខាងថៅកែ បានទិញទឹកដោះគោរចូលមកសួរសុខទុក្ខរៀនរាល់ថ្ងៃ ។ ចំណែកឯថ្លៃព្យាបាលពួកគាត់មិនបានអស់ប្រាក់នោះទេព្រោះគាត់មានប្រកាន់សង្គម ចំណែកឯរឿងផ្សេងទៀតគាត់មិនទានគិតគូរនៅឡើយទេ ព្រោះរងចាំអោយប្ដីរបស់គាត់ធូរសាសន៍ ស្បើយសិន ដូច្នេះសូមបងប្អូននៅក្នុងសង្គមហ្វេសប៊ុកជ្រាបជាពត៌មាន។

website_news/2019200807.txt · Last modified: 2019/08/20 15:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki