website_news:2019200808

សមត្ថកិច្ចអន្តោប្រវេសន៍ថៃចាប់ខ្លួនម្ចាស់ផ្ទះ និងធ្វើការចោទប្រកាន់ពីបទជួញដូរមនុស្ស

https://www.facebook.com/PheakTraLiveOfficial/ Pheak Tra Live 19-08-2019

កុមារីជនជាតិឡាវម្នាក់ វ័យ ១៤ឆ្នាំ បានចំណាកស្រុកចេញពីរប្រទេសរបស់ខ្លួន ដោយខុសច្បាប់ មកធ្វើការតាមផ្ទះនៅក្នុងខេត្ដសាមុតប្រាកាន ប្រទេសថៃ តតាំងពីឆ្នាំ២០១៧ ដោយម្ចាស់ផ្ទះ ផ្ដផ្ដល់ប្រាក់ខែជូននាង ចំនួន ៣០០០បាត ក្នុងមួយខែ ហើយខែដំបូងប្រាក់ខែនាងត្រូវថៅកែកាត់អស់ ដោយបង់ថ្លៃធ្វើដំណើរ ហើយប្រាក់ខែ ខែទីពីរ ត្រូវថៅកែវេរទៅអោយបញ្ចីធានាគាររបស់ឪពុកម្ដាយនាង។ អស់រយៈពេល ២ឆ្នាំ ដែលនាងធ្វើការផ្ទះជាមួយថៅកែរូបនោះ នាងតែងត្រូវម្ចាស់ផ្ទះដែលជាថៅកែវាយធ្វើបាប និងប្រើកន្ត្រៃកាត់ផ្កាចាក់លើខ្លូនប្រាណនាង ឡើងដំបៅពេញខ្លួនប្រាណនាង នៅក្រោយពេលនាងត្រូវថៅកែវាយធ្វើបាប មានស្លាកស្នាមដំបៅលើខ្លូនប្រាណ នាងបានទៅរកពេទ្យដើម្បីព្យាបាលឡើយ ដោយបានត្រឹមលេបថ្នាំប៉ារ៉ា ហើយបណ្ដោយអោយស្នាមដំបៅជាទៅតាមធម្មជាតិខ្លូនឯងប៉ុណ្ណោះ។ ពីមុនមកនាងធ្លាប់គិតថា ចង់រត់ចេញពីកន្លែងធ្វើការនេះដែរប៉ុន្តែត្រូវថៅកែនេះ គំគំរាមកំហែងបើហានរត់ទៅនឹងត្រូវតម្រួតចាប់ឬមិនដូច្នោះទេ នឹងត្រូវគេចាប់កោសក់អោយក្បាលត្រងោល។

ដោយសារតែទ្រាំនឹងស្ថានភាពថៅកែនេះ វាយធ្វើបាបរាល់ថ្ងៃមិនបាន នាងក៏សម្រេចចិត្ត រត់ចេញពីកន្លែងធ្វើការ ហើយក្លាយជាក្មេងអនាថា តាមចិញ្ចើមផ្លូវ ក្រោយមកនាង ជួបបុរសជនជាតិថៃ ម្នាក់ដែលអាងខ្លួនជាមនុស្សល្អ បោកបញ្ឆោតយកទៅនៅជាមួយ ប៉ុន្តែនាងបែរជាត្រូវបុរសរូបនោះរំលោភបំពានផ្លូវភេទលើរូបនាង រហូតដល់អ្នកជិតខាងទ្រាំនឹងទង្វើរបុរសរូបនោះលែងបាន ក៏ជួយនាំខ្លួននាងមកប្រគល់ជូនសមត្ថកិច្ចអន្តោប្រវេសន៍ខេត្តសាមុតប្រាកាន ដើម្បីបញ្ជូននាងអោយទៅស្រុកកំណើតវិញ ។ ប៉ុន្តែសមត្ថកិច្ចបានសង្កេតឃើញខុសប្រក្រតីលើខ្លូនប្រាណនាងមានស្លាកស្នាមដំបៅពេញខ្លួន បានសាកសួរ ទើបបែកធ្លាយដឹងថានាងត្រូវថៅកែមុន វាយធ្វើបាប និងត្រូវបុរសអាងធ្វើជាមនុស្សល្អរំលោភបំពានផ្លូវភេទថែមទៀត។ បន្ទាប់ពីដឹងមូលហេតុសមត្ថកិច្ចអន្តោប្រវេសន៍ បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ សាកសួររឿងហេតុរហូតឈានដល់ការចាប់ខ្លួន បុរសដែលខ្លែងខ្លួនជាមនុស្សល្អ ហើយរំលោភបំពានផ្លូវភេទលើរូបនាង ។

វេលាបន្តបន្ទាប់សមត្ថកិច្ចបានស្រាវជ្រាវបន្ថែមឈានទៅដល់ការចាប់ថៅកែដើម ដែលធ្វើទារុណកម្មវាយធ្វើបាបលើខ្លូនប្រាណនាង ថៅកែដើមត្រូវជាម្ចាស់ផ្ទះ ត្រូវសមត្ថកិច្ចចាប់ខ្លួន និងធ្វើការចោទប្រកាន់ពីបទជួញដូរមនុស្ស ។ ចំណែកឯកុមារីរងគ្រោះត្រូវបានសមត្ថកិច្ចថៃ ជួយទំនាក់ទំនងក្រុមគ្រួសារឪពុកម្ដាយ ព្រមទាំងផ្ដល់កន្លែងស្នាក់ ដើម្បីការព្យាបាលផ្លូវចិត្តអោយវិលទៅរកសភាពធម្មតាវិញ។

website_news/2019200808.txt · Last modified: 2019/08/20 15:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki