website_news:2019201203

ក្រុមប្រឹក្សាជាតិដើម្បីកុមារ បើកវគ្គបណ្ដុះបណ្ដាលស្ដីពី កិច្ចការពារកុមារពីការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ

http://www.freshnewsasia.com/ 2019-12-19

(កែប)៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិដើម្បីកុមារ (ក.ជ.ក) បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីកិច្ចការពារកុមារពីការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ នៅសណ្ឋាគាររ៉ុករ៉ូយ៉ាល់ ខេត្ដកែប ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោកស្រី ខៀវ បូរី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្នុងគោលបំណង ទី១៖ ដើម្បីលើកកម្ពស់ការយល់ដឹងដល់មន្រ្តី នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក អំពីការទប់ស្កាត់ និងការពារកុមារពីការ កេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ, ទី២៖ ដើម្បីបង្កើនកិច្ចសហការ ជាមួយមន្ត្រីអ្នកអនុវត្តច្បាប់ និងគោលនយោបាយសំខាន់ៗ ពាក់ព័ន្ធកិច្ចការពារកុមារ។ វគ្គបណ្ដុះបណ្ដាលនេះ ក៏មានការចូលរួមពី លោក លោកស្រី ដែលអញ្ជើញមកក្រសួងមហាផ្ទៃ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអង្គការដៃគូពាក់ព័ន្ធ ដែលឧបត្ថម្ភគាំទ្រពីអង្គការ Terre des hommes (TDH)៕

website_news/2019201203.txt · Last modified: 2019/12/20 13:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki