website_news:2019210102

បញ្ជូនជនសង្ស័យ៣នាក់ទៅតុលាការពាក់ព័ន្ធករណីជួញដូរផ្លូវភេទ

http://www.rasmeinews.com/ January 21, 2019, 6:58 AM

ដោយ៖សេងឃួន/ក្រចេះ៖ កម្លាំងនរគបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ នឹងបញ្ជូនជនសង្ស័យប្រុសស្រីចំនួន៣នាក់ពាក់ព័ន្ធករណីជួញដូរផ្លូវភេទទៅកាន់តុលាការនៅរសៀលថ្ងៃទី២១ខែមករា ឆ្នាំ២០១៩នេះ។ មន្ត្រីជំនាញនគរបាលបានឱ្យដឹងថាការឃាត់ខ្លួនដឹកនាំដោយលោកស្រីនៅរតនាស្នងការរងប្រឆាំងការជួញដូរមនុស្ស ក្រោមការសម្របសម្រួលពីលោកកែវសុជាតិព្រះរាជអាជ្ញាខេត្តក្រចេះបានឃាត់ខ្លួនជនប្រុសស្រីចំនួន៣នាក់ ពាក់ពន្ធករណីជួញដូរផ្លូវភេទនៅចំណុចផ្ទះគោសជប់ស្ថិតក្នុងភូមិក្បាលស្នួលឃុំស្នួល ស្រុកស្នួលខេត្តក្រចេះកាលពីថ្ងៃទី១៩ខែមករា ឆ្នាំ២០១៩។ មន្ត្រីនគរបាលរូបនោះបានបញ្ជាក់ថាការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នេះក្រោយពីឆែកឆេរផ្ទះមួយកន្លែងមានបន្ទប់ចំនួន៣ដោយសង្ស័យបម្រើសេវាកម្មផ្លូវភេទស្ថិតក្រោមយីហោកោសជប់ដែលស្ថិតក្នុងភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួលខេត្តក្រចេះ។

ជនសង្ស័យទី១៖ឈ្មោះ អិន ចាន់ដារ៉ា ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅ ឃុំជើងគ្រាវ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង។ទី២៖ឈ្មោះអេង លក្ខិណា ភេទ ស្រីអាយុ១៧ឆ្នាំ រស់នៅភូមិក្បាលដំរី ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ទី៣៖ឈ្មោះ ឈូក រចនា ភេទស្រី អាយុ ១៧ឆ្នាំ រស់នៅភូមិអូរឬស្សី សង្កាត់អូរឬស្សី ក្រុងក្រចេះខេត្តក្រចេះ។ មន្ត្រីនគរបាលរូបនោះបានបន្តថា ក្រោយពីសមត្ថកិច្ច ឃាត់ខ្លួន និងឆែកឆេ ដកហូតបានវត្ថុតាង រួមមាន ទូរស័ព្វចំនួន២គ្រឿង ស្រោមអនាម័យប្រើប្រាស់រួចមួយចំនួននិងស្រោមអនាម័យ មិនទាន់ប្រើជាច្រើន សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីខាងលើ និងវត្ថុតាងត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដើម្បីកសាងសំណុំរឿងបញ្ជូនជនប្រុសស្រីទៅកាន់សាលាដំបូងខេត្តនៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នេះដើម្បីវិធានការតាមនីតិវិធីច្បាប់៕S/

website_news/2019210102.txt · Last modified: 2019/01/21 13:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki