website_news:2019210104

"វេទិកាសាធារណៈស្តីអំពីស្ដាប់បញ្ហាពលករចំណាកស្រុកលើកទី២"

https://www.facebook.com/CambodiaLabour/ 20-01-2019

នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែមករា ឆ្នាំ២០១៩ មូលនិធិ labour rights promotion network (LPN) ប្រទេសថៃ រៀបចំវេទិកាសាធារណៈស្តីអំពី“ស្ដាប់បញ្ហាពលករបរទេសនៅក្នុងប្រទេសថៃ” ជាលើកទីពីរ វេទិកាសាធារណៈបានរៀបចំឡើងនៅក្នុងសាលាបឋមសិក្សាវាត់ស៊ីនុផារ៉ាម ស្ថិតក្នុងស្រុកមហាឆៃ ខេត្ដសាមុតសារខន។ ក្នុងវេទិកាសាធារណៈស្ដាប់បញ្ហាពលករបរទេសលើកទីពីរនេះ មានការអញ្ជើញចូលរួមពីសំណាក់ បងប្អូនពលករភូមា សមាគមពលករភូមានៅក្នុងប្រទេសថៃ , តំណាងពលករខ្មែរនៅក្នុងប្រទេសថៃ ជាពិសេសទៅទៀតមានការអញ្ជើញចូលរួមពីសំណាក់អគ្គនាយកដ្ឋានតម្រួតប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ,អគ្គនាយកដ្ឋានតម្រួតអន្តោប្រវេសន៍ ,មន្ទីរគាំពារសិទ្ធិនិងសុខម៉ាភាពពលករ, មន្ទីរធានារ៉ាប់រង់ប្រកាន់សង្គម ,និងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត ។

វេទិកាសាធារណៈស្តីអំពី“ស្ដាប់បញ្ហាពលករបរទេស” លើកទីពីរនេះបានផ្ដោតសំខាន់ទៅបញ្ហាការធ្វើការរស់នៅរបស់ពលករបរទេសនៅក្នុងប្រទេសថៃ ដែលកំពុងជួបប្រទះលើបញ្ហាមួយចំនួនដូចជា ច្បាប់ការងារ,សិទ្ធិអាស្រ័យ,ធានារ៉ាប់រង់ប្រកាន់សុខភាព,អំពើជិះជាន់កម្លាំងពលកម្ម,អំពើជួញដូរមនុស្ស,ជាដើម។ រាល់បញ្ហារបស់បងប្អូនពលករបរទេសបានស្នើទៅរាជរដ្ឋាភិបាលថៃ ក្នុងវេទិកាសាធារណៈនេះខាងមន្ត្រីរាជរដ្ឋាភិបាលថៃ និងយកទៅពិចារណាដើម្បីដោះស្រាយបញ្ហាជូនពួកគាត់នៅពេលអនាគត។ Labour Rights Promotion Network

website_news/2019210104.txt · Last modified: 2019/01/21 14:05 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki