website_news:2019210203

បុណ្យចូលឆ្នាំថ្មីខាងមុខនេះ បងប្អូនពលករខ្មែរដែលធ្វើការនៅប្រទេសថៃ អាចធ្វើដំណើរចេញ-ចូលបាន ចាប់ពីថ្ងៃទី៥-៣០ ខែមេសា ឆ្នាំ២០១៩

https://www.facebook.com/ ពលករកម្ពុជា 20-02-2019

យោងតាមផេករបស់ក្រសួងការងារថៃ បានអោយដឹងថា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ឯក អាឌុល សែងស៊ិងកែវ( Pol Gen Adul Sangsingkeo ) រដ្ឋមន្រ្តីក្រសួងការងារថៃ បានដឹកនាំកិច្ចប្រជុំពិភាក្សា និងពិចារណា ស្តីពីការអនុគ្រោះឱ្យបងប្អូនពលករខ្មែរ ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ អាចធ្វើដំណើរឆ្លងដែនចេញ-ចូល ដើម្បីទៅចូលរួមបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅប្រទេសស្រុកកំណើតរបស់ខ្លួនបាន ចាប់ពីថ្ងៃទី៥-៣០ ខែមេសា ឆ្នាំ២០១៩ ដោយមិនចាំបាច់ត្រូវបង់ថ្លៃសេវាកម្មត្រារក្សាសិទ្ធិវីសា(Re-Entry)តម្លៃ១,០០០នោះទេ។ ចំណែកបងប្អូនពលករដែលធ្វើដំណើរ ចូលមកប្រទេសថៃវិញក្រោយថ្ងៃទី៣០ មេសា ឆ្នាំ២០១៩ នឹងត្រូវផាកពិន័យតាមច្បាប់ជាទឹកប្រាក់ចំនួន២,០០០បាត។

website_news/2019210203.txt · Last modified: 2019/02/21 14:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki