website_news:2019210302

ឃាត់ ខ្លួន លករ ខ្មែរខុសច្បាប់ ០៦នាក់ ចុះទៅយកប៉ាស្ព័រធ្វើការ MOU នៅព្រំដែន

https://www.facebook.com/ By Pheaktra Prak 20/03/2019

ប្រទេស ថៃ ៖យោងតាមរបាយការណ៍ពីកម្លាំងសមត្ថកិច្ចអន្តោប្រវេសន៍ ប្រចាំច្រកទ្វាព្រំដែនអន្តរជាតិខ្លងឡឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ បានអោយដឹងថា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ កន្លងទៅកម្លាំងអន្តោប្រវេសន៍ បានធ្វើការឃាត់ខ្លួនពលករខ្មែរខុសច្បាប់ចំនួន០៦នាក់ ខណៈពេលកំពុងឈររងចាំអ្វីម្យ៉ាងក្នុងអាគារច្រកចេញ ចូលព្រំដែនអន្តរជាតិខាងថៃ សមត្ថកិច្ចថៃបានចូលទៅសាកសួរអំពីលិខិតឆ្លងដែន និងប័ណ្ណអនុញ្ញាតធ្វើការនៅក្នុង ប្រទេសថៃ ប៉ុន្តែពលករទាំងអស់មិនមានសមត្ថកិច្ចថៃ បាននាំពលករទាំងអស់យកទៅធ្វើការសាកសួរនៅអធិការដ្ឋាន តម្រួតអន្តោប្រវេសន៍ ទើបដឹងថាពលករទាំងអស់ជាពលករខុសច្បាប់ ។

តាមចម្លើយសារភាពរបស់ពលករទាំងអស់បានប្រាប់អោយដឹងថា ពួកគេបានឆ្លងដែនខុសច្បាប់ចូលមកធ្វើការ ក្នុងប្រទេសថៃ អស់រយៈពេលជាច្រើនខែមកហើយ ដោយបានទំនាក់ទំនងក្រុមហ៊ុនរត់ការធ្វើឯកសារMOUខាង ខ្មែរ ធ្វើឯកសារស្របច្បាប់ អោយហើយខាងក្រុមហ៊ុនបានណាត់ពួកគាត់អោយមកទទួលប៉ាស្ព័រនៅកន្លែងណាត់ខាងលើ តែក៏ត្រូវសម្ថកិច្ចថៃឃាត់ខ្លួនបានមុនទទួលប៉ាស្ព័រ ។

បច្ចុប្បន្នពលករខុសច្បាប់ទាំងអស់ត្រូវបានសមត្ថកិច្ចថៃ កសាងសំណុំរឿងដើម្បីចាត់វិធានការណ៍តាមនិតិវិធី ច្បាប់ ។

website_news/2019210302.txt · Last modified: 2019/03/26 11:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki