website_news:2019210303

វៀតណាមបញ្ជូនពលរដ្ឋខ្មែរ ១៥នាក់ មកឲ្យកម្ពុជាវិញ ពីបទឆ្លងដែនខុសច្បាប់

https://www.facebook.com/ General Department of Immigration - GDI 20-03-2019

ស្វាយរៀង៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត ផែនអន្តោប្រវេសន៍ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ មន្ទីរសង្គមកិច្ចខេត្ត និងកម្លាំងនគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ បានទៅទទួលប្រជាពលរដ្ឋខ្មែរ ០៨គ្រួសារ មនុស្សចំនួន ១៥នាក់ ស្រី ១៣នាក់ ដែលឆ្លងដែនខុសច្បាប់ ទៅរកស៊ីលក់ឆ្នោតនៅប្រទេសវៀតណាម ហើយត្រូវភាគីវៀតណាម ចាប់បញ្ជូនមកកម្ពុជាវិញ។ កម្លាំងការិយាល័យជំនាញ បានធ្វើការអប់រំ ដោយមានកិច្ចសន្យា និងឲ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន៕

website_news/2019210303.txt · Last modified: 2019/03/26 11:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki