website_news:2019210304

ពលករខ្មែរ ស្លាប់នៅថៃ គ្មានលុយដឹកសពមកធ្វើបុណ្យនៅប្រទេសកំណើត

http://www.cambodiawikinews.com/archives/ March 20, 2019 Cambodiawikinews

ពាក្យថាពលករ គឺពិតជាមិនមានភាពងាយស្រួលនោះទេ ដោយសារតែតម្រូវឲ្យយើងត្រូវឃ្លាតចាកឆ្ងាយពីប្រទេសកំណើត ទៅធ្វើការនៅឯក្រៅប្រទេស មួយវិញទៀតនោះ សូម្បីតែការទំនាក់ទំនងគ្នា ក៏មានការពិបាក ទាំងការរស់នៅ និងការធ្វើដំណើរ ដើម្បីតស៊ូប្រឹងប្រែងរកលុយ ជួយដល់គ្រួសារផងនោះ។ដោយឡែក កាលពីពេលថ្មីៗនេះ ពលករនៅប្រទេសថៃម្នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារតែមានជំងឺខួរឆ្អឹងធ្ងន់ធ្ងរ គ្មានលុយធ្វើការព្យាបាល និងដឹកសពមកស្រុកកំណើតវិញនោះទេ។ ដែលនេះគឺជាការទទួលបានតាមរយៈគណនីហ្វេសបុកផេកឈ្មោះ CWC Media សហគមន៍ពលករ បានធ្វើការរៀបរាប់ថា៖ ពលករខ្មែរ ស្លាប់នៅថៃ គ្មានលុយដឹកសពធ្វើបុណ្យនៅស្រុក តាមការបង្ហោះពី មិត្តភក្តិរបស់សព ម្សិលមិញបានអោយដឹងថា ពលកររូបនេះ មានជំងឺខួរឆ្អឹងធ្ងន់ធ្ងរ គ្មានធានារ៉ាប់រង ថ្លៃវះកាត់រាប់សែនបាត បានស្លាប់ និងសពយកធ្វើបុណ្យនៅវត្តផាតាយ៉ា ។

website_news/2019210304.txt · Last modified: 2019/03/26 11:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki