website_news:2019210602

នេះហើយជីវិត! រៀបការជាមួយប្តីចិន ក្នុងក្តីសង្ឃឹមជួយយិតយោងគ្រួសារ តែមិននឹកស្មានក្លាយជាទេសករផ្លូវភេទ ដំបូងជាមួយបុរស៣នាក់ក្នុងផ្ទះតែ១ និងចុងក្រោយ យកទៅលក់ជាស្រីសោភីនី

https://ksn.news/world/ June 19, 2019

នេះជារឿងរ៉ាវដ៏កម្សត់ និងបទពិសោធន៍ជីវិតដ៏ឈឺចាប់បំផុត របស់ស្ត្រីវ័យក្មេងម្នាក់ ស្ថិតនៅក្នុងត្រកូលក្រីក្រ ដែលបានរៀបការជាមួយបុរសជនជាតិចិន ក្នុងក្តីសង្ឃឹមថានឹងបានជួយយិតយោងគ្រួសារថ្កុំថ្កើន តែទីបំផុត នាងត្រូវជួបព្យុះកាមទេពជាមួយបុរសដទៃ បង្ខំឲ្យធ្វើជា «ស្រីសោភិនី» រហូតទ្រាំទ្រលែងបានរត់គេចខ្លួន ។

AP បានរាយការណ៍ថា Natasha Masih អាយុ ១៩ ឆ្នាំ រស់នៅជាខេត្តដាច់ស្រយាលមួយ ដែលភាគច្រើនជាអ្នកកាន់សាសនាគ្រីស្ត ក្នុងប្រទេសប៉ាគីស្ថាន ហើយក៏ជាខេត្តមួយសុទ្ធតែជាអ្នកក្រីក្របំផុត ហេតុដូច្នេះហើយ ទើបផ្តេកផ្តួលរៀបការជាមួយបុរសជនជាតិចិនយ៉ាងងាយ ដើម្បីបានប្រាក់ផ្គត់ផ្គង់គ្រួសារ ប៉ុន្តែ ទោះជាមិនមានចិត្តចង់រៀបការ ក៏គ្មានផ្លូវជ្រើសរើសដែរ ព្រោះ Natasha នៅមានប្អូនស្រី ៤ នាក់ និងឪពុកមានជំងឺឈឺខ្នង ដូច្នេះហើយទើបឪពុក និងសាច់ញាតិណែនាំឲ្យរៀបការជាមួយបុរសចិន រួចទៅរស់នៅស្រុកឆ្ងាយ ភាគខាងជើងប្រទេសចិន ។ នាងរៀបថាៈ ផ្ទះរបស់ប្តីជនជាតិចិននោះ គឺមានទំហំតូច គ្មានបន្ទប់បាយ និងបន្ទប់ងូតទឹកទេ ហើយនៅក្នុងគ្រួសារប្តី មានបុរស ៣ នាក់ និងនារី ២ នាក់ទៀត ជាមិត្តភក្តិប្តីនៅជាមួយគ្នា ។ ប៉ុន្តែ នាងពិតជារន្ធត់ចិត្ត និងខ្លាចខ្លាំងណាស់ បន្ទាប់រស់នៅទីនោះមិនបានប៉ុន្មានផង នាងក៏ត្រូវគេបង្ខំឲ្យរួមភេទជាមួយបុរសទាំង ៣ នាក់ ដែលរស់នៅក្នុងផ្ទះនោះជាមួយគ្នា ។ បន្ទាប់ពីពីនោះ ប្តីទុយ៌សបាននាំនាងទៅលក់ធ្វើជា «ស្រីខូច» នៅសណ្ឋាគារមួយក្នុងស្រុក អ៊ូរុមហ្ស៊ី តំបន់ស្វយ័តស៊ិនជៀង អ៊ុយហ្គ័រ ។ ទោះយ៉ាងណា នៅទីបំផុត Natasha មានភ័ព្វសំណាងល្អ ដោយបានមនុស្សមួយក្រុម ដែលជាសមាជិកគ្រិស្តសាសនិក មកជួយរំដោះនាងចេញពីប្តីតិរិច្ឆាននោះ ។ នាងនិយាយថា ប្តីរបស់នាងបានប្រាប់នាងថាៈ «ខ្ញុំទិញអ្នកនៅក្នុងប្រទេសប៉ាគីស្ថាន ។ ដូច្នេះ អ្នកគឺជាកម្មសិទ្ធិរបស់ខ្ញុំ ។ អ្នកគឺជាទ្រព្យសម្បត្តិរបស់ខ្ញុំ» ។

ទោះបីជាអាជ្ញាធរបានស៊ើបអង្កេតបំបែកក្រុមជួញដូរមនុស្ស និងចាប់ខ្លួនអ្នករួមគំនិតចិន និងប៉ាគីស្ថានរាប់សិបនាក់យ៉ាងណាក៏ដោយ ក៏ការបោសសម្អាតគឺមានការពិបាកដែរ ដោយសារមានបណ្តាញនៅទីក្រុង Lahore តំបន់ Punjab ត្រូវបានចាក់ឫសយ៉ាងជ្រៅអស់រយៈពេលជាច្រើនឆ្នាំមកហើយ ស្ថិតក្រោមពួកមន្ត្រីប៉ូលីសពុករលួយ ជំរុញឲ្យមានកការទិញ-លក់កូនក្រមុំធ្វើជាទាសករផ្លូវភេទ រហូតមកដល់ថ្ងៃនេះ ៕

website_news/2019210602.txt · Last modified: 2019/06/21 15:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki