website_news:2019210801

កម្ពុជា-ជប៉ុន នឹងពិនិត្យលទ្ធភាព ដោះស្រាយបញ្ហាគ្រឿងញៀន ការសម្អាតប្រាក់ និងជួញដូរមនុស្ស​​

ttps:www.dap-news.com/ ByID:117 Posted on 20 August 2019 | 18:08 ភ្នំពេញ ៖ កម្ពុជា-ជប៉ុន នឹងពិនិត្យមើលលទ្ធភាព រួមគ្នាដោះស្រាយបញ្ហាសំខាន់ៗ ដែលនៅសេសសល់ មួយចំនួនដូចជា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ការងារប្រយុទ្ធប្រឆាំងជួញដូរមនុស្ស និងការងារប្រឆាំងទៅនឹងការសម្អាតប្រាក់កខ្វក់។ ក្រោយបញ្ចប់ជំនួប ជាមួយរវាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុន ចប់អាណត្តិប្រចាំកម្ពុជា ប្រធាននាយកដ្ឋាន ទំនាក់ទំនងអន្តរជាតិ លោក ផាត សុផានិត បានថ្លែងប្រាប់អ្នកសារព័ត៌មានថា “ភាគីទាំងពីរ អាចពិនិត្យលទ្ធភាពពង្រីក នូវកិច្ចសហការលើវិស័យសំខាន់ៗ មួយចំនួនទៀត ដូចជាការងារប្រយុទ្ធប្រឆាំងនិងគ្រឿងញៀន , ការងារប្រឆាំងនិងការជួញដូរមនុស្ស ហើយនិងការងារប្រឆាំង និងការសម្អាតប្រាក់ជាដើម” ។

សម្ដេចបញ្ជាក់ថា បច្ចុប្បន្នទំនាក់ទំនង កម្ពុជា-ជប៉ុន កាន់តែមានភាពប្រសើរឡើង គួរឲ្យមានការកត់សម្គាល់ នេះក៏ដោយសារកើតឡើង ពីឆន្ទៈរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ។ សម្ដេចបន្តថា ក្រសួងមហាផ្ទៃកម្ពុជា ក៏មានកិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័នពាក់ព័ន្ធរបស់ជប៉ុនផងដែរ ដូចជាទីភ្នាក់ងារនគរបាលជាតិជប៉ុន និងអង្គភាពប្រឆាំងភេវកម្ម របស់ជប៉ុនដែលកម្ពុជា-ជប៉ុន បាននិងកំពុងមានទំនាក់ទំងល្អជាមួយគ្នា។ ក្នុងឱកាសនោះ សម្ដេចក៏បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលជប៉ុន ដែលបានផ្ដល់លើ កិច្ចសហប្រតិបត្តិការ លើការជួយបណ្ដុះបណ្ដា ដល់មន្រ្តីរដ្ឋបាលមូលដ្ឋាន របស់កម្ពុជា ដែលនេះគឺជាការឆ្លើយតបមួយនូវ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងពេលរាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់។ លើសពីនេះទៀត សម្តេចក៏បានជំរុញឲ្យ មានកំណើនវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ ព្រមទាំងជំរុញការផ្លាស់ប្តូរវប្បធម៌ សិល្បៈ កីឡា អប់រំ ជាពិសេសការ ផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ការផ្លាស់ប្តូររវាងយុវជន និងយុវជនដ៏ទូលំទូលាយ ផងដែរ៕ ដោយ៖ធី លីថូ

website_news/2019210801.txt · Last modified: 2019/08/21 15:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki