website_news:2019210806

ពលករខ្មែរ ធ្វើការ នៅក្នុងខេត្តឆាក់ឈើងសៅ ត្រូវជនជាតិថៃ និងបក្សពួកប្រមាណ ៥នាក់ ប្រដាប់ដោយដំបង និងអាវុធ ស្ទាក់វាយធ្វើបាប

https://www.facebook.com/PheakTraLiveOfficial/ Pheak Tra Live 21-08-2019

ពលករខ្មែរ ធ្វើការ នៅក្នុងខេត្តឆាក់ឈើងសៅត្រូវជនជាតិថៃ និងបក្សពួកប្រមាណ ៥នាក់ ប្រដាប់ដោយដំបងនិងអាវុធ ស្ទាក់វាយធ្វើបាបបណ្ដាលអោយរងគ្រោះយ៉ាងដំណំហេតុការណ៍នេះបានកើតឡើងកាលពីយប់នៅថ្ងៃទី២០ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅក្នុងខេត្តឆាក់ឈើងសៅ ប្រទេសថៃ ប្រភពបឋម បានប្រាប់អោយដឹងថា មុនពេលកើត ហេតុអ្នកបើកបររថយន្ត បានជេរស្ដីមើលងាយស្ដ្រីពលករខ្មែរម្នាក់ ហើយជនរងគ្រោះដែលឃើញហេតុការណ៍ បានចេញទៅហាមប្រាម លុះដល់កើតហេតុចប់ អ្នកបើកបររថយន្ត និងបក្សពួកបានបើករថយន្ដមកស្ទាក់វាយធ្វើបាបជនរងគ្រោះយ៉ាងដំណំ ។ ក្រោយពេលកើតហេតុពលករខ្មែរដែលឃើញហេតុការណ៍បានថតរូបភាពរថយន្ត ទូរស័ព្ទហៅតម្រួតថៃមកអន្តរាគមកន្លែងកើតហេតុ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ជនរងគ្រោះនឹងធ្វើដំណើរទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋានតម្រួតខេត្ដឆាក់ឈើងសៅ ដើម្បីអោយតាមចាប់ខ្លួនជនបង្កយកផ្ដន្ទាទោសតាមផ្លូវច្បាប់។

website_news/2019210806.txt · Last modified: 2019/08/21 15:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki