website_news:2019211001

ជនជាតិរុស្សីម្នាក់ត្រូវឃាត់ខ្លួនបញ្ជូនទៅតុលាការករណីទិញពេស្យាចារលើកុមារ

http://www.rasmeinews.com/ October 20, 2019, 6:51 PM

ដោយបាយ័ន/សៀមរាបៈ ប្រភពព័ត៌មានមួយបានឱ្យដឹងថាបុរសជនជាតិរុស្សីម្នាក់ត្រូវបានឃាត់ខ្លួននៅឯរាជធានីភ្នំពេញហើយបញ្ជូនមកស្នងការនគរបាលខេត្តសៀមរាប។ បន្តបញ្ជូនទៅឱ្យសាលាដំបូងខេត្តសៀមរាបឃុំខ្លួនដាក់ពន្ធនាគារដែលជាប់ពាក់ព័ន្ធលើការទិញពេស្យាចារកុមារនៅខេត្តសៀមរាបនាពេលកន្លងទៅ។

ជនជាប់ចោទដែលជាបរទេសត្រូវបានសមត្ថកិច្ចខេត្តសៀមរាបបញ្ជាក់ឱ្យដឹងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩នេះថារូបគាត់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៨ ខែតុលា នៅរាជធានីភ្នំពេញដោយកម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ប្រភពខាងលើបាននិយាយថាការចាប់ខ្លួនជនបរទេសរូបនេះគឺធ្វើឡើងតាមការបញ្ជារឱ្យចូលខ្លួនរបស់អយ្យការអមសាលាដំបូងខេត្តសៀមរាប។ជនជាតិរុស្សីខាងលើមានឈ្មោះRomanBakTigzih ភេទប្រុស អាយុ៣០ឆ្នាំ ពេលចាប់ខ្លួនគឺសមត្ថកិច្ចរកមិនឃើញលិខិតឆ្លងដែននៅជាប់នឹងខ្លួនទេ ហើយក៏បញ្ជូណខ្លួនមកកាន់ខេត្តសៀមរាបភ្លាមៗនោះដែរដើម្បីចោទប្រកាន់តាមផ្លូវច្បាប់។

ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាបនាថ្ងៃទី១៩ ខែតុលារួចហើយដើម្បីឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន។ ដោយប្រភពសមត្ថកិច្ចគ្រាន់តែបញ្ជាក់ថាជនជាប់ចោទបានជាប់ពាក់ព័ន្ធនឹងករណីទិញពេស្យាចារលើកុមារនៅខេត្តសៀមរាប ។ក្នុងអំឡុងខែឧសភា ឆ្នាំ២០១៩កន្លងទៅ ក្រោយពីកើតហេតុជនជាប់ចោទបានគេចខ្លួនទៅរាជធានីភ្នំពេញ៕S/

website_news/2019211001.txt · Last modified: 2019/10/21 13:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki