website_news:2019211101

កិច្ចជំនួបពិភាក្សការងាររវាងក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ជាមួយតំណាងសហភាពអឺរ៉ុប

https://www.facebook.com/deputygovernoryousophear/ លេខាធិការដ្ឋាន គខបជសៀមរាប 21-11-2019

ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមការងារលេខាធិការដ្ឋាន គ,ខ,ប,ជ បានទទួលជួបពិភាក្សាការងារជាមួយតំណាងសហភាពអឺរ៉ុប ស្តីពីសកម្មភាពរបស់អង្គការ GVC ដែលអនុវត្តគម្រោង គាំទ្រការផ្សព្វផ្សាយការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព និងការទប់ស្កាត់អំពើជួញដូរមនុស្ស ដែលអនុវត្តនៅក្នុងស្រុកជីក្រែង និងគម្រោងលើកកម្ពស់ការការពារសិទ្ធការងារសម្រាប់ពលករចំណាកស្រុកកម្ពុជានៅក្នុងប្រទេសថៃ ដែលគម្រោងអនុវត្តនៅក្នុងស្រុកពួក។

នៅក្នុងកិច្ចជំនួបនេះ តំណាងសហភាពអឺរ៉ុប បានធ្វើការស្វែងយល់អំពីកិច្ចសហការរវាងអង្គការ GVC ជាមួយអាជ្ញាធរខេត្តសៀមរាប និងប្រសិទ្ធិភាពនៃការអនុវត្តគម្រោង និងការអនុវត្តសកម្មភាពរបស់អាជ្ញាធរ ពិសេសក្រុមការងារគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ក្នុងបង្ការទប់ស្កាត់ការធ្វើចំណាកស្រុកខុសច្បាប់របស់ប្រជាពលរដ្ឋ ការដោះស្រាយលើបញ្ហាប្រឈមរបស់ពលករ ការពង្រឹងសមត្ថភាពដល់អ្នកពាក់ព័ន្ធ និងការកិច្ចសហការរវាងក្រុមការងារនៅថ្នាក់ខេត្ត ជាមួយក្រុមការងារនៅថ្នាក់ភូមិ ឃុំ ស្រុក ដែលមាននៅក្នុងរចនាសម្ព័ន្ធ និងជាមួយបណ្តាលអង្គការដៃគូជាតិ អន្តរជាតិ ទៅតាមផែនការសកម្មភាពប្រចាំឆ្នាំ ដែលឆ្លើយតបទៅផែនការយុទ្ធសាស្រ្តជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

បន្ថែមពីនេះទៀត ឧត្តមសេនីយ៍ត្រី ដួង ថាវរី ស្នងការរងនគរបាលខេត្ត ជាអនុប្រធានលេខាធិការដ្ឋាន បានស្នើឲ្យសហភាពអឺរ៉ុប បន្តជួយគាំទ្រលើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅកម្ពុជា ពិសេសនៅក្នុងខេត្តសៀមរាប ឲ្យកាន់តែទូលាយ និងបានស្នើឲ្យអង្គការដៃគូដែលទទួលបានការគាំទ្រថវិកាពីសហភាពអឺរ៉ុប ធ្វើការពង្រីកគោលដៅឲ្យបានច្រើនបន្ថែមទៀត។

website_news/2019211101.txt · Last modified: 2019/11/21 13:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki