website_news:2019211103

តើពលករខ្មែរវាយតម្លៃរដ្ឋាភិបាលយ៉ាងណាស្តីពីបញ្ជូនពលករទៅធ្វើការនៅកូរ៉េខាងត្បូង?

http://bayontv.com.kh/ 20/11/2019

ភ្នំពេញ៖ តាមតួលេខចុងក្រោយពលករខ្មែរ ប្រមាណ៥ម៉ឺន៤ពាន់នាក់ កំពុងធ្វើការនៅប្រទេសកូរ៉េខាងត្បូងក្នុងវិស័យសំខាន់ៗចំនួន ៣គឺសំណង់ ឧស្សាហកម្ម និងកសិកម្ម។ វិស័យទាំងនេះ បានកំពុងតែផ្តល់នូវប្រាក់កម្រៃខ្ពស់ និងជំនាញផងដែរ។ តើពលករខ្មែរយើងវាយតម្លៃយ៉ាងដូចម្តេចលើរដ្ឋាភិបាលរបស់ខ្លួន ដែលបានបញ្ជូនពលកររាប់ម៉ឺននាក់ទៅកាន់កូរ៉េខាងត្បូងដែលជាទឹកដីនៃការអភិវឌ្ឍ? ជាមធ្យមទឹកប្រាក់ប្រមាណជាង ៦០០លានដុល្លារសហរដ្ឋអាមេរិក ក្នុងរយៈពេលមួយឆ្នាំៗ ត្រូវបានបញ្ជូនពីកូរ៉េខាងត្បូងមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ នឹងបង្កើតឱកាសអាជីវកម្ម។ ទឹកប្រាក់រាប់រយលានដុល្លារនេះ គឺបានមកពីប្រជាពលករខ្មែរប្រមាណ ៥៤០០០នាក់ដែលបច្ចុប្បន្នកំពុងបម្រើការងារនៅក្នុងទឹកដីកូរ៉េខាងត្បូង។ពលករខ្មែរបានអានថានេះ គឺជាឱកាសមួយដែលបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជាដែលគ្មានអ្នកណាអាចប្រកែកបានឡើយ។

សូមបញ្ជាក់ផងដែរថា ពលករខ្មែរប្រមាណ ៥ម៉ឺនបួនពាន់នាក់នេះមានប្រមាណជា ១ម៉ឺននាក់គឺជាស្ត្រីដែលកំពុងបម្រើការងារនៅក្នុងវិស័យបីសំខាន់ៗគឺវិស័យសំណង់ឧស្សាហកម្មនិងកសិកម្ម។ វិស័យទាំង 3 នេះក្រៅពីផ្ដល់ចំណេះជំនាញដល់ប្រជាពលរដ្ឋកម្ពុជាហើយវាក៏បានផ្ដល់ប្រាក់កម្រៃ ដែលគិតជាមធ្យមប្រមាណពី 2 ពាន់ដុល្លារសហរដ្ឋអាមេរិចដល់៣០០០ដុល្លារសហរដ្ឋអាមេរិកក្នុងរយៈពេលមួយខែៗ។ ជាមួយនឹងមោទនភាពរបស់ពលករខ្មែរតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការបង្កើតឱកាសធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូង ពលករទាំងអស់មានក្តីរីករាយនិងចិត្តអន្ទះសាជាខ្លាំងនៅពេលដែលទទួលដំណឹងថានាយករដ្ឋមន្ត្រីរបស់ខ្លួន គឺសម្ដេចតេជោ ហ៊ុន សែន នឹងទៅជួបសួរសុខទុក្ខនៅថ្ងៃទី២៤ខាងមុខក្នុងទីក្រុងប៊ូសានប្រទេសកូរ៉េខាងត្បូង។

ពួកគាត់បានអានថានេះ គឺជាកាយវិការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរដ្ឋាភិបាលដែលកម្រថ្នាក់ដឹកនាំរូបណាធ្វើដូចសម្តេចនាយករដ្ឋមន្ត្រីបែបនេះណាស់ព្រោះក្រៅពីការបង្កើតឱកាសការងារហើយ ឆ្លៀតមកជួបដោយផ្ទាល់ដើម្បីស្វែងយល់ពីសុខទុក្ខនិងស្ថានភាពរបស់ពួកគាត់ថែមទៀតផង។ ពលករទាំងចំពោះកាយវិការ និងសណ្តានចិត្តរបស់សម្តេចតេជោប្រៀបដូចទៅនឹងឪពុកម្តាយខ្លួនយ៉ាងដូចនេះដែរ។

សូមបញ្ជាក់ថា សម្ដេចនាយករដ្ឋមន្ត្រីនឹងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងពីថ្ងៃទី២៤ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកានេះដើម្បីចូលរួមកិច្ចប្រជុំអាស៊ានកូរ៉េ កិច្ចប្រជុំមេគង្គកូរ៉េ និងឆ្លៀតឱកាសសួរសុខទុក្ខពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសកូរ៉េខាងត្បូងផងដែរ។ ទន្ទឹមនេះ ពលករខ្មែរក៏បានអំពាវនាវឱ្យពលករទាំងអស់នៅប្រទេសកូរ៉េខាងត្បូងចូលរួមក្នុងកម្មវិធីជួបសំណេះសំណាលជាមួយសម្តេចនាយករដ្ឋមន្ត្រីនៅថ្ងៃទី២៤ ខាងមុខដើម្បីបង្ហាញកម្លាំងសាមគ្គីនិងការស្រឡាញ់រាប់អានរវាងខ្មែរនិងខ្មែរដោយមិនប្រកាន់និន្នាការអ្វីទាំងអស់៕

website_news/2019211103.txt · Last modified: 2019/11/21 13:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki