website_news:2019211104

អភិបាលខេត្តកំពង់ចាម ស្នើឲ្យសមាគម និងអង្គការក្រៅរដ្ឋាភិបាល ចូលរួមការពារបរិស្ថាន ធនធានធម្មជាតិ និងការប្រយុទ្ធប្រឆាំង នូវបទល្មើសគ្រប់ប្រភេទ

https://dap-news.com/national/ Posted on November 21, 2019

កំពង់ចាម ÷ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ស្នើសុំសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេស ចូលរួមការងារការពារបរិស្ថាន ធនធានធម្មជាតិ និងការប្រយុទ្ធប្រឆាំង នូវបទល្មើសគ្រប់ប្រភេទ ។ នេះជាការលើកឡើង របស់លោកអភិបាលខេត្ត ក្នុងពេលចូលរួមជាអធិបតី នៃវេទិកាស្ដីពីការពិគ្រោះយោបល់ ជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងសហគ មន៍ លើកទី ២ ឆ្នាំ ២០១៩ នាព្រឹកថ្ងៃទី ២១ ខែវិច្ឆិកាឆ្នាំ ២០១៩ នៅសាលា ខេត្តកំពង់ចាម ។ លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា សមាគម និងអង្គការមិនមែនរដ្ឋា ភិបាល ក្នុងស្រុក និងបរទេស ដែលមានទីតាំង ស្នាក់ការក្នុងខេត្តកំពង់ចាម សរុបមានចំនួន៤៨ ក្នុងនោះសមាគម មានចំនួន ១០(ក្នុងស្រុកចំនួន០៩ បរទេសចំនួន ០១) អង្គការមិនមែនរដ្ឋាភិបាល មានចំនួន៣៨ (ក្នុងស្រុកចំនួន២៨ , បរទេសចំនួន១០) និងមានសហគមន៍ សរុបចំនួន៩០ ក្នុងនោះមានសហគមន៍ប្រើ ប្រាស់ទឹកចំនួន៤១ បានចុះបញ្ជីចំនួន ២២ និងមិនទាន់ចុះបញ្ជីចំនួន១៩ សហគមន៍កសិកម្មចំនួន២៥ បានចុះបញ្ជី សហគមន៍ជលផលចំនួន២២ បានចុះបញ្ជី និងសហគមន៍ទេសចរណ៍ចំនួន០២ មិនទាន់បានចុះបញ្ជីចំនួន០១ ខេត្តក៏នៅមាន សហជីពតាមរោងចក្រ ចំនួន១៥ ផងដែរ ។

ជាមួយគ្នានោះ លោកអភិបាលខេត្ត បានស្នើដល់អង្គការក្នុងស្រុក និងបរទេស មិនមែនរដ្ឋាភិបាល សូមចូលរួមការងារ ការពារបរិស្ថាន ធនធានធម្មជាតិ និងការប្រយុទ្ធប្រឆាំងនូវបទល្មើសគ្រប់ប្រភេទ ដែលមានជាអាទិ៍ បទល្មើសកាប់បំផ្លាញព្រៃឈើ បទល្មើសជួញដូរចែកចាយគ្រឿងញៀន បទល្មើសសម្អាតប្រាក់ និងបទល្មើសជួញដូរមនុស្ស ដែលជាមូលហេតុ ធ្វើឱ្យប៉ះពាល់ដល់សុខសន្តិភាព សុវត្ថិ ភាពសង្គម និងការអភិវឌ្ឍន៍ប្រទេសជាតិយើង ។លោកអភិបាលខេត្ត ក៏បានស្នើដល់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល បន្តផ្តល់ការគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាលកម្ពុជា ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋ និងសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ឱ្យកាន់តែមានភាពរីកចម្រើនរុងរឿង ដោយចូលរួមគាំទ្រ ដល់គោលនយោបាយកំណែ ទម្រង់របស់រាជរដ្ឋាភិបាល ស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ជាពិសេសកំណែទម្រង់ រដ្ឋបាលសាធារណៈ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ និងកំណែ ទម្រង់ប្រព័ន្ធយុត្តិធម៌៕

website_news/2019211104.txt · Last modified: 2019/11/21 13:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki