website_news:2019211105

ពលករ៧នាក់ឆ្លងដែនកាប់ឈើគ្រញូងខុសច្បាប់ ត្រូវសមត្ថកិច្ចថៃបញ្ជូនប្រគល់ឲ្យកម្ពុជាតាមច្រកទ្វារអន្តរជាតិជាំ

http://nokorwatnews.com/archives/ 20-11-2019

ខេត្តឧត្ដរមានជ័យ៖ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ អាជ្ញាធរថៃបានបញ្ជូនប្រជាពលរដ្ឋខ្មែរចំនួន ០៧ នាក់ តាមច្រកអន្តរជាតិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។

ពលរដ្ឋទាំងនោះ ឈ្មោះដូចខាងក្រោម៖

១.ឈ្មោះ រិន ភារុន ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

២.ឈ្មោះ ស៊ឹង នី ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិអូរតាម៊ួក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។

៣.ឈ្មោះ សែម រ៉ែម ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិត្រាំសសរ ឃុំស្វាយទំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។

៤.ឈ្មោះ ឈួន ហៀង ភេទប្រុស អយុ ៥៥ឆ្នាំ រស់នៅភូមិទួលចារ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ។

៥.ឈ្មោះ សុខ វាសនា ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនខាងត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ។

៦.ឈ្មោះ ចាន់ ថន ភេទប្រុស អយុ៣៥ឆ្នាំ រស់នៅភូមិមានជ័យ ឃុំដំបូងរូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

៧.ឈ្មោះ វុទ្ធ ធី ភេទប្រុស អយុ៣៧ឆ្នាំបរស់នៅភូមិមានជ័យ ឃុំដំបូងរូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ទាំង០៧នាក់ចាប់ខ្លួននៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ពីបទឆ្លងដែនកាប់ឈើគ្រញូងខុសច្បាប់ ជាប់គុកនៅខេត្តស៊ីសាកេត ប្រទេសថៃ។ សមត្ថកិច្ចបានអោយដឹងថា ពលករទាំង៧នាក់ខាងលើ ឆ្លងដែនខុសច្បាប់កាប់ឈើគ្រញូង ចូលតាមច្រកក្បាលអូរហាសិប ស្ថិតនៅភូមិសាស្ត្រភូមិត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ជាប់នឹងភូមិសាស្រ្តខាងថៃ ភូមិដូនហាវ ឃុំដូនហាវ ស្រុកឃុនហាន ខេត្តស៊ីសាកេត ។ ពលករខាងលើ ត្រូវបានសមត្ថកិច្ចអបរំ និងអោយវិលត្រឡប់ទៅស្រុកកំណើតរៀងខ្លួន ៕ ប៉ែន នួន

website_news/2019211105.txt · Last modified: 2019/11/21 13:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki