website_news:2019220201

ហាងវៃសិច ជាច្រើនកន្លែង តាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ម្ដុំផែថ្ម បើកយ៉ាងគគ្រឹកគគ្រេង អាជ្ញាធរពាក់ព័ន្ធមិនបង្ក្រាប

https://www.tnb-news.com/articles/ ចេញផ្សាយ ថ្ងៃទី21 ខែកុម្ភៈ ឆ្នាំ2019

ភ្នំពេញ៖ ប្រជាពលរដ្ឋធ្វើដំណើរតាមបណ្ដោយផ្លូវមាត់ទន្លេម្ដុំផែថ្ម ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ឃើញហាងបើកវៃសិចយ៉ាងគគ្រឹកគគ្រេងមិនឃើញអាជ្ញាធរពាក់ព័ន្ធណាហ៊ានបង្ក្រាបសោះ សង្ស័យទុកជាឆាំងបាយដើម្បីចំអែតក្រពះខ្លួនអត់គិតដល់ប្រទេសជាតិកំពុងតែរីកចម្រើនសោះ។ ទោះបីជាបទបញ្ជាររបស់សម្ដេចក្រឡាហោម ស ខេង នាយរដ្ឋមន្ត្រីស្ដីទី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ហាក់ដូចជាគ្មានប្រសិទ្ធិភាពអ្វីសោះ ខណៈដែលមន្ត្រីក្រោមឱវ៉ាតរបស់ខ្លួនមិនយកចិត្តទុកដាក់គោរពតាមបទបញ្ជារ ថែមទាំងផ្គើនរក្សាទុកនូវទីតាំងទាំងនោះ មិនចុះបង្ក្រាបព្រោះខ្លាចបាត់លាភសក្ការៈចូលហោប៉ៅ និងសូម្បីតែលោក ស ថេត ដែលជាស្នងការនគរបាលរាជធានីភ្នំពេញទើបតែឡើងកាន់តំណែងថ្មីកន្លងមកនេះក៏ស្ងាត់ដែរ ។

ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានក្រើនរំលឹកនិងដាក់បញ្ជាអោយអជ្ញាធរពាក់ព័ន្ធគ្រប់បណ្ដាខណ្ឌទាំង១២ អោយយកចិត្តទុកដាក់ទប់ស្កាប់បង្ក្រាបអោយអស់នូវទីតាំងបំរើសេវាផ្លូវភេទនិងល្បែងសុីសងគ្រប់ប្រភេទដែលមានក្នុងមូលដ្ឋានរបស់ខ្លួន តែផ្ទុយទៅវិញអជ្ញាធរខណ្ឌដូនពេញបែជារក្សាទុកទីតាំងបង្កប់សេវាផ្លូវភេទនិងល្បែងស៊ីសងយ៉ាងរលូនទៅវិញ។

ប្រជាពលរដ្ឋបានលើកឡើងថា ទីតាំងដែលបើកសេវាបំរើផ្លូវភេទ និងលេងល្បែងស៊ីសងខុសច្បាប់បានយ៉ាងរលូនបែបនេះ បើមិនមានការត្រូវរ៉ូវគ្នាពីអាជ្ញាធរ និងម្ចាស់ទីតាំងទេគឺមិនអាចបើកយ៉ាងយូរដូច្នេះទេ។ ប្រជាពលរដ្ឋកើតការងឿងឆ្ងល់ដល់អជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសលោក ស ថេត ដែលជាស្នងការនគរបាលរាជធានីភ្នំពេញ ទើបតែឡើងកាន់តំណែងថ្មីៗអាចប្រើឥទ្ធិពលរបស់ខ្លួនឲ្យមន្ត្រីក្រោមថ្នាក់ចុះបង្ក្រាបទីតាំង បំរើសេវាផ្លូវភេទ និងបង្កប់ល្បែងស៊ីសងនេះបានដែរឬទេ? ៕

website_news/2019220201.txt · Last modified: 2019/02/22 14:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki