website_news:2019220202

បង្ក្រាបទីតាំងពេស្សាចារ ធ្វើអាជីវកម្មដោយជនជាតិចិន ៣កន្លែង ផ្អើលក្រុងព្រះសីហនុ!

https://www.kmnnews.com/kmnnews/ កែប្រែចុងក្រោយ ថ្ងៃទី 22 ខែ កុម្ភះ ឆ្នាំ 2019

ក្រុងព្រះសីហនុ- នគរបាលខេត្តព្រះសីហនុកាលពីយប់រំលង អាធ្រាតឈានចូលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុច ភ្នំខៀវ ស្ថិតក្នុងភូមិ០១ សង្កាត់លេខ០២ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្សយ័ចំនួន៣៨នាក់ក្នុងនោះមានជនជាតិចិនចំនួន២៣នាក់(បុរសចំនួន១១នាក់) និងស្ត្រីជនជាតិថៃចំនួន១៥នាក់។

មន្ត្រីនគរបាលប្រឆាំងបទល្មើសជួញដូរមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុអោយដឹងថា ដោយយោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យប្រឆាំងបទល្មើសជួញដូរមនុស្ស ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ០២ រួមជាមួយកម្លាំងអន្តរាគមន៍បានធ្វើការឆ្មក់ចូលទីតាំងជួញដូរផ្លូវភេទចំនួន០៣ទីតាំង ដែលជារបស់ជនជាតិចិន ដោយឃាត់ខ្លួនបានជនសង្សយ័ចំនួន៣៨នាក់ ក្នុងនោះមាននបុរសចំនួន១១នាក់ និងបានរកឃើញវត្ថុតាងមួយចំនួនដែលបានបំរើអោយបទល្មើសខាងលើ ក្នុងនោះមានស្រោមអនាមយ័ប្រើប្រាស់រួចហើយ និង ស្រោមអនាមយ័មិនទាន់ប្រើជាច្រើនផងដែរ។ បើតាមនគរបាលបញ្ជាក់ថា ចំពោះមេក្លោងក្នុងបទល្មើសជួញដូរផ្លូវភេទនេះ សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ និង កំណត់មុខសញ្ញា ដើម្បីបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត បើទោះជាបុរសជនជាតិចិនដែលនគរបាលបានឃាត់ខ្លួនទាំង១១នាក់នោះ ពុំទាន់ឆ្លើយសារភាពយ៉ាងណាក្តី៕ (ម៉េង)

website_news/2019220202.txt · Last modified: 2019/02/22 14:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki