website_news:2019220203

ចិនបញ្ជូនស្ត្រីខ្មែរម្នាក់ មកកម្ពុជាវិញ ដែលត្រូវចាញ់បោកមេខ្យល់យកទៅលក់

https://www.facebook.com/ General Department of Immigration - GDI 22-02-2019

សៀមរាប៖ កម្លាំងនគរបាលប៉ុស្តិ៍ចក្រទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានទទួល និងសម្រួលបែបបទចូលប្រទេស ជូនស្ត្រីរងគ្រោះពលរដ្ឋខ្មែរម្នាក់ ដែលត្រូវសមត្ថកិច្ច រៀបចំបែបបទបញ្ជូនមកពីប្រទេសចិន នាវេលាម៉ោង ០២និង៣៥នាទី ទៀបភ្លឺ ថ្ងៃសុក្រ ៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ តាមជើងយន្តហោះ LQ911 (CSX-REP) មកពីទីក្រុង CHANGSHA ប្រទេសចិន។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ចេន ស្រីណិត CHEN SREYNIT ភេទស្ត្រី អាយុ២២ឆ្នាំ ដោយសារស្ត្រីរងគ្រោះ បានរត់គេចអំពីការធ្វើបាប ពីសំណាក់ប្តីជនជាតិចិន ដែលត្រូវមេខ្យល់នាំយកទៅលក់។ ស្ត្រីរងគ្រោះបានចេញពីប្រទេសកម្ពុជាតាម ច្រកទ្វារអន្តរជាតិបាវិតក្នុងឆ្នាំ២០១៧ ឆ្លងកាត់តាមប្រទេសវៀតណាម ហើយចូលប្រទេសចិនតាមច្រករបៀង នៃទីក្រុងហាណូយ ប្រទេសវៀតណាម និងខេត្តហ៊ូណាន ប្រទេសចិន។ បច្ចុប្បន្នស្ត្រីរងគ្រោះ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ ធ្វើការអប់រំ និងបំពេញបែបបទចូលប្រទេសជាធម្មតា ហើយត្រូវបានអង្គការមេត្រីអន្តរជាតិ មកទទួលគាំពារ៕

website_news/2019220203.txt · Last modified: 2019/02/22 14:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki