website_news:2019220206

ក្រសួងការងារថៃ សូមរំលឹកម្ដងទៀត ពុំមានគោលនយោបាយចុះបញ្ជីថ្មី សម្រាប់ពលករបរទេសទៀតឡើយ

https://www.facebook.com/cambodialabour/ 21-02-2019

ក្រសួងការងារថៃ សូមរំលឹកនិយោជកកុំឱ្យជឿថា អ្នកក្លែងបន្លំបានចេញផ្សាយព័ត៌មានអំពីការចុះឈ្មោះជនបរទេសថ្មី ឬពលករបរទេសដែលបានទទួលលិខិតអនុញ្ញាតការងារ និងលិខិតបញ្ជាក់ការងារបានបញ្ចប់។ ដូច្នេះការព្រមានដល់និយោជក / គ្រឹះស្ថាន និងពលករបរទេស សូមកុំជឿជាដាចខាត ដោយសារតែអ្នកអាចបាត់បង់លុយដោយឥតគិតថ្លៃ។ ទោះយ៉ាងណាក៏ដោយនិយោជក ទីតាំងប្រកបការងារ និងពលករបរទេស ត្រូវគោរពតាមច្បាប់អោយបានត្រឹមត្រូវ នៅពេលជួលពលករបរទេស ហើយប្រសិនបើពលករបរទេសចាកចេញពីការងាររបស់ពួកគេឬត្រូវបញ្ឈប់ចេញពីការងារ ចំពោះនិយោជក / គ្រឹះស្ថាន ប្រញាប់ជូនដំណឹងដល់មន្ទីរការងារក្នុងរយៈពេល 15 ថ្ងៃ សម្រាប់ពលករបរទេសដែលចាកចេញពីការងារ ត្រូវប្រញាប់ស្វែងរកនិយោជកថ្មី ហើយជូនដំណឹងអំពីនិយោជកថ្មីដល់មន្ទីរការងារ អោយបានជ្រាបក្នុងរយៈពេល 15 ថ្ងៃផងដែរ បើមិនដូច្នោះទេពលកបរទេសនឹងមិនអាចធ្វើការនិងស្នាក់នៅក្នុងប្រទេសថៃបានទៀតឡើយ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង កានក្រសួងការងារថៃ, ការិយាល័យការងារគ្រប់ខេត្តក្រុងទាំងអស់, ការិយាល័យការងារនៅទីក្រុងបាងកកតំបន់ 1-10 រឺ # ក្រសួងការងារ 1506 ចុចលេខ 2។

website_news/2019220206.txt · Last modified: 2019/02/22 14:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki