website_news:2019220207

ពលករចំណាកស្រុកចំនួន ៣០០,០០០នាក់ នៅក្នុងប្រទេសថៃ នឹងត្រូវអនុញ្ញាឱ្យមកលេងស្រុកកំណើតដោយមិនគិតថ្លៃលើទិដ្ឋាការ

https://khmernote.com/news/ February 22, 2019

ពលករចំណាកស្រុកជិត ៣០០,០០០នាក់ នៅក្នុងប្រទេសថៃដូចជា៖ កម្ពុជា ឡាវ និងភូមា ត្រូវបានគេរំពឹងទុកថា នឹងមកលេងស្រុកកំណើតក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មី ចាប់ពីថ្ងៃ ទី៥ ដល់ ទី៣០ ខែមេសា ខាងមុខនេះ។ រដ្ឋមន្រ្តីក្រសួងការងារលោក Adul Sangsingkeo បន្ទាប់ពីកិច្ចប្រជុំនៃអនុគណៈកម្មការគ្រប់គ្រងពលករចំណាកស្រុក និងប្រឆាំងការជួញដូរមនុស្ស កាលពីថ្ងៃពុធ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងជំនួបកិច្ចប្រជុំនោះ ពួកគេបានសម្រេចដើម្បីអនុញ្ញាតឱ្យពលករកម្ពុជា ឡាវ និងភូមា ដែលមានទិដ្ឋាការ L-A (មិនមែនជាជនអន្តោប្រវេសន៍) មានសុពលភាពយ៉ាងហោចណាស់ រហូតដល់ថ្ងៃ ទី៣០ ខែមេសា ដើម្បីត្រលប់ទៅផ្ទះវិញក្នុងអំឡុងពេលសង្រ្កានឆ្នាំថ្មីដោយឥតគិតថ្លៃ។ លោករដ្ឋមន្រ្តីបានបន្ថែមថា ក្មេងដែលមានអាយុក្រោម ១៨ឆ្នាំ ក៏អាចធ្វើដំណើរជាមួយពួកគេទៅស្រុកកំណើតបានផងដែរ។ យ៉ាងណាក៏ដោយលោកបានផ្ដាំថា ប្រសិនបើកម្មករវិលត្រឡប់មកប្រទេសថៃក្រោយពីថ្ងៃ ទី៣០ ខែមេសា ពួកគេនឹងត្រូវបានផ្តល់នូវត្រាទិដ្ឋាការ ដែលមានសុពលភាពរហូតដល់ថ្ងៃផុតកំណត់នៃទិដ្ឋាការចាស់ ហើយពួកគេត្រូវបង់ថ្លៃឈ្នួលចំនួន២ពាន់បាត(ជាង៦០ដុល្លារអាមេរិក)៕ អត្ថបទ៖លីដាប្រភព៖ nationmultimedia

website_news/2019220207.txt · Last modified: 2019/02/22 14:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki