website_news:2019220303

ពលករខ្មែរធ្វើការរោងចក្រក្នុងខេត្តឈុនបុរីជាង ៥០នាក់ បណ្ដឹងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ឲ្យជួយអន្តរាគមន៍

http://www.pheaktraofficial.com/ 2019/03/22 By Pheaktra Prak

ប្រទេសថៃ៖បន្ទាប់ពីទទួលបានយពាក្យបណ្ដឹងពីពលករខ្មែរចំនួន ៥២នាក់និងភូមាចំនួន ៤៤នាក់ កំពុងធ្វើការនៅក្នុងរោងចក្រTatungរបស់ក្រោមការគ្រប់ពីក្រុមហ៊ុន ABM Group and Supply Co. , Ltd បានរាយការណ៍មកកាន់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ កកន្លងទៅមន្ត្រីទីប្រឹក្សាទទួលបន្ទុកពលករកម្ពុជាប្រចាំប្រទេសថៃ ធ្វើការបានចុះអន្តរាគមន៍ ដដល់រោងចក្រកន្លែងហេតុភ្លាមៗ ។ ក្នុងប្រតិបត្តិការ ចុះអុះអន្តរាគមន៍តាមពាក្យបណ្ដឹងពីពលករខ្មែរធ្វើការក្នុងរោងចក្រខាងលើនេះ មន្ត្រីទីប្រឹក្សាទទួលបន្ទុកពលករកម្ពុជា បបបានបានធ្វើការចរចាររកដំណោះស្រាយជាមួយភាគីខាងក្រុមហ៊ុនABMGroup and Supply Co. , Ltd. ដោយខាងភាគីក្រុមហ៊ុនABMGroup and Supply Co. , Ltd. បាបានយល់តាមសំណើររបស់មន្ត្រីទីប្រឹក្សាពលករនិងតំណាងពលករ ដោយព្រមបើកប្រាក់ឈ្នួលដែលពលករបានធ្វើការទាំងអស់ជូននៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ និងប្រាក់ដែលក្រុមហ៊ុនកាតថ្លៃដំណើរការនីតិវិធីអោយស្របច្បាប់ក្នុងម្នាក់ៗ៨០០០បាត-១០០០០បាត នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ខាងមុខនៅក្នុងក្រុមហ៊ុនខាងលើ។ លុះដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ខាងភាគីក្រុមហ៊ុន ABMGroup and Supply Co. , Ltd. បានបងបានបង្វែរកន្លែងបើកប្រាក់ឈ្នួលជូនពលករទាំងអស់ នៅទីស្នាក់ការពន្លត់អគ្គិភ័យ ម្ដុំគីឡូម៉ែត្រ ១៤ក្នុងខេត្តឈុនបុរី ដោយមិនបានជូនដំណឹងដល់ក្រុមមន្ត្រីទីប្រឹក្សាទទួលបន្ទុកពលករកម្ពុជាប្រចាំប្រទេសថៃ និងពលករដែលមកចូលដោះស្រាយរឿងនេះអោយដឹងមុនឡើយ ក្នុងក្នុងការបើកប្រាក់ឈ្នួលជូនពលករតាមសន្យានេះ របស់ក្រុមហ៊ុនABMGroup and Supply Co. , Ltd. ននេះនៅពេលបើកប្រាក់ជូនពលករក្រុមហ៊ុន គ្មានវិក្កយបត្របញ្ចាក់អំពីទឹកប្រាក់ ដែលពលករត្រូវបានរូវបានទទួលយ៉ាងច្បាស់លាស់ឲ្យពលករដឹងនោះទេ ព្រមព្រមទាំងគ្មានការចូលរួមពីសង្កេតការណ៍សំណាក់អាជ្ញាធរមានសមត្ថកមត្ថកិច្ចក្នុងមូលដ្ឋានដែលមកចូលចរចារទៀតផង។

ជាងនេះទៅទៀតមានពលករខ្លះទទួលបានប្រាក់ឈ្នួល តាមតែក្រុមហ៊ុនអោយ ខ្លះ៥០០បាត ខ្លះទៀត១០០០បាត ហើយសម្រាប់ពលករដែលមានគណនីធនាគារ ខាងក្រុមហ៊ុនបានប្រាប់ថា ខាងក្រុមហ៊ុនផ្ទេរប្រាក់តាមគណនីធនាគារទៅហើយ តែនៅពេលពលករទៅឆែកនៅទូATMបែរជាគ្មានទឹកប្រាក់ចូលក្នុងគណនីរបស់ពួកគេទៅវិញ ដោយខាងក្រុមហ៊ុនអាងលុយចូលនៅថ្ងៃស្អែកវិញ។ លើសពីនោះទៅទៀតមានពលករខ្លះរងការគំរាមកំហែង ដដែលគេអាងនិងថាបណ្ដឹងតម្រួតអន្តោប្រវេសន៍ អោយចាប់ខ្លួនផងដែរ ។ បនបន្ទាប់មកទៀតខាងភាគីក្រុមហ៊ុនABMGroup and Supply Co. , Ltd.បាននវិ់លត្រឡប់ចេញពីកន្លែងបើកប្រាក់ឈ្នួលជូនពលករ យ៉ាងលឿនបមកទាន់ឃើញមន្ត្រីទីប្រឹក្សាទទួលបន្ទុកពលករកម្ពុជាប្រចាំប្រទេសថៃ មកដល់កន្លែងបើកលុយដោយគ្មានការចរាចរណាមួយរវាងប្រាក់ដែលត្រូវបើកជូនពលករនៅចុងខែមុខទៀតនោះឡើយ បន្ទាប់ពីបានឃើញហេតុការណ៍មិនប្រក្រតីដូច្នេះ មន្ត្រីទីប្រឹក្សាទទួលបន្ទុកពលករកម្ពុជាប្រចាំប្រទេសថៃ បានធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចតម្រួតខេត្តឈុនបុរី អោយជួយអន្តរាគមន៍ធ្វើជាសាក្សី ក្នុងការបើកប្រាក់ឈ្នួលអោយពលករលើកនេះ ភ្លាមៗនោះសមត្ថកិច្ចតម្រួតមូលដ្ឋានក្នុងខេត្តឈុនបុរី បានមកដល់កន្លែងកើតហេតុ ព្រមទាំងអញ្ជើញមន្ត្រីទីប្រឹក្សាទទួលបន្ទុកពលករកម្ពុជាប្រចាំប្រទេសថៃ និងតំណាងពលករកម្ពុជាព្រមទាំងភូមាទៅកាន់អធិការដ្ឋាស្នងការតម្រួតខេត្ដ ដើម្បីរកវិធានការដោះស្រាយនិងចរចានៅវគ្គបើកលុយលើកក្រោយទៀត ដោយខាងសមត្ថកិច្ចតម្រួតខេត្តឈុនបុរី បានធ្វើការទំនាក់ទំនងកោះហៅតាមទូរស័ព្ទកោះហៅខាងភាគីខាងក្រុមហ៊ុន ABMGroup and Supply Co. , Ltd.ជាច្រើនលើក តែខាងភាគីក្រុមហ៊ុន មិនព្រមចូលខ្លួនមកដោះស្រាយសោះ។ បន្ទាប់មកទៀតខាងសមត្ថកិច្ចតម្រួតស្នងការខេត្តឈុនបុរី បានណែនាំនីតិវិធីបន្តឲ្យ មន្ត្រីទីប្រឹក្សាទទួលបន្ទុកពលករកម្ពុជាប្រចាំប្រទេសថៃ ទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋានស្នងការតម្រួត ដនហួរ ក្នុងតំបន់កើតហេតុ បន្ទាប់ពីបានទទួលការងារណែនាំពីសំណាក់អាជ្ញាធរស្នងការតម្រួតខេត្តឈុនបុរី មន្ត្រីទីប្រឹក្សាទទួលបន្ទុកពលករកម្ពុជាប្រចាំប្រទេសថៃ បាននាំតំណាងពលករកម្ពុជានិងភូមាបន្តដំណើរទៅដាក់ពាក្យបណ្ដឹងនៅ អធិការដ្ឋានស្នងការតម្រួតដនហួរឡ ទាំងយប់ ដើម្បីសុវត្ថិភាពរបស់ពលករទាំងអស់ ។

បន្ទាប់ពីដាក់ពាក្យបណ្ដឹងរួចរាល់អាជ្ញាធរតម្រួតស្នងការដនហួរឡ បានប្រគល់លិខិតពាក្យបណ្ដឹងចំនួនពីរច្បាប់ដល់តំណាងពលករ និងមន្ត្រីទីប្រឹក្សាទទួលបន្ទុកពលករកម្ពុជាប្រចាំប្រទេសថៃ ដើម្បីធ្វើជាភស្តុតាង។ លុះដល់ព្រឹកថ្ងៃទី២១ខែមីនា ឆ្នាំ២០១៩ មន្ត្រីទីប្រឹក្សាទទួលបន្ទុកពលករកម្ពុជាប្រចាំប្រទេសថៃ បានទទួលដំណឹងពីពលករ ថាមានសមត្ថកិច្ចអន្តោប្រវេសន៍ ក្នុងខេត្តឈុនបុរី បានឃាត់ខ្លួនពលករខ្មែរចំនួន០២នាក់ ក្នុងចំណោមពលករ៥២នាក់ យកទៅអធិការដ្ឋានស្នងការតម្រួតអន្តោប្រវេសន៍ ស្រុកស៊ីរាឆា ខេត្តឈុនបុរី ។ បន្ទាប់ពីបានទទួលដំណឹងពីពលករ ក្រុមមន្ត្រីប្រឹក្សាទទួលបន្ទុកពលករកម្ពុជាប្រចាំប្រទេសថៃ បានចុះអន្តរាគមន៍ដល់អធិការដ្ឋានស្នងការតម្រួតអន្តោប្រវេសន៍ស្រុកស៊ីរាឆាខេត្តឈុនបុរី ព្រមទាំងសារព័ត៌មានថៃ ដែលមកចូលរួមសង្កេតការផងដែរ បន្ទាប់មកទៀតមន្ត្រីទីប្រឹក្សាទទួលបន្ទុកពលករកម្ពុជាប្រចាំប្រទេសថៃ តំណាងអោយឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានធ្វើការចរាចរជាមួយសមត្ថកិច្ចតម្រួតអន្ដោប្រវេសន៍ស្រុកស៊ីរាឆា ដើម្បីសុំខ្លួនពលករដែលត្រូវអាជ្ញាធរអន្តោប្រវេសន៍ ចាប់ខ្លួន កាលពីព្រឹកមិញនោះ យកទៅធ្វើការដោះស្រាយដើម្បីទាមទារប្រាក់ឈ្នួលដែលនៅសេសសល់ពីខាងភាគីក្រុមហ៊ុន ABMGroup and Supply Co. , Ltd.អោយរួចរាល់សិន និងជំរុញឲ្យពលករវិលត្រឡប់ទៅស្រុកកំណើតវិញ។ ក្នុងនោះមន្ត្រីទីប្រឹក្សាទទួលបន្ទុកពលករកម្ពុជាប្រចាំប្រទេសថៃ តំណាងអោយឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ លោក May Canvisal បានផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មានថៃដែលមកចូលសង្កេតការណ៍លើកនេះ ព្រមទាំងសង្កត់ធ្ងន់ៗថា លោកនិងលើកបញ្ហាដែលក្រុមហ៊ុន ABMGroup and Supply Co. , Ltd. កេងប្រវ័ញ្ចប្រាក់ឈ្នួលពលករខ្មែរលើកនេះ ទៅពិក្សានៅក្នុងកិច្ចប្រជុំកំពូលជាមួយក្រសួងការងារថៃ ដើម្បីទប់ស្កាត់បញ្ហាដែលកើតមានឡើងដូចក្រុមហ៊ុនខាងលើនេះខាងតទៅទៀត។

website_news/2019220303.txt · Last modified: 2019/03/26 11:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki