website_news:2019220703

ឯកឧត្តម គួច ចំរើន ស្នើឱ្យមានការដកខ្លួនចេញជាបន្ទាន់ ចំពោះមន្រ្តីណាដែល មានការពាក់ព័ន្ធក្នុងរឿងវិវាទដីធ្លី, បញ្ហាលាងលុយខ្មៅ, **ការជួញដូរមនុស្**សជាដើម

http://pressnews.today/ July 20, 2019

ខេត្តព្រះស៊ីហនុ៖ លោក គួច ចំរើន អតីតអភិបាលខេត្តកំពង់ចាម បានចូលកាន់តំណែងអភិបាលខេត្តព្រះសីហនុ ជាផ្លូវការ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះ។ ពិធីប្រកាសចូលកាន់តំណែងរបស់ លោក គួច ចំរើន បានធ្វើឡើងក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅរដ្ឋបាលខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា ក្រោយរលំបាក់អគារកម្ពស់៧ជាន់មួយដែលសាងសង់គ្មានច្បាប់ នៅក្រុងព្រះសីហនុ បណ្តាលឱ្យមានមនុស្ស២៨នាក់ស្លាប់ និង២៦នាក់រងរបួសនោះ អភិបាលខេត្តនេះ បានចេញមុខសុំទោសសាធារណជន ព្រមទាំងបានលាលែងចេញពីតំណែង។ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ទេរ លោក គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកជាអភិបាលខេត្តព្រះសីហនុ ចំណែក លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ត្រូវបានផ្ទេរមកជាអភិបាលខេត្តកំពង់ចាម។

ទន្ទឹមនឹងនេះផងដែរ ឯកឧត្តម គួច ចំរើន នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ បានមានប្រសាសន៏ថា៖”ស្នើឱ្យមានការដកខ្លួនចេញជាបន្ទាន់ ចំពោះមន្រ្តីណាដែល មានការពាក់ព័ន្ធក្នុងរឿងវិវាទដីធ្លី, បញ្ហាលាងលុយខ្មៅ, ការជួញដូរមនុស្សជាដើម”៕

website_news/2019220703.txt · Last modified: 2019/07/22 15:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki