website_news:2019220707

អគ្គកុងស៊ុលជួបពិភាក្សាការងារជាមួយប្រធានមន្ទីរគាំពារពលករខេត្តសាកែវ

https://www.facebook.com/consulatesakaeo/ Consulate General in Sa Kaeo July 18 at 12:59 PM

អារញ្ញប្រាថេត, ថ្ងៃ ព្រហស្បតិ៍ ០២រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី 18 ខែកក្កដា ឆ្នាំ2019 អគ្គកុងស៊ុល ហ៊ុន សារឿន បានទទួលជួបលោក កាន់តាភីត ប្រាក់ដាប់កាន ប្រធានមន្ទីរគាំពារពលករខេត្តសាកែវ (ស្រះកែវ) ពិភាក្សាការងារពាក់ព័ន្ធនឹងកិច្ចគាំពារបងប្អូនពលករខ្មែរដែលបាន និងកំពុងស្នាក់នៅនិងធ្វើការនៅក្នុងភូមិសាស្ត្រខេត្តសាកែវនិងខេត្តចំនួន 7 ផ្សេងទៀតដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំខេត្តសាកែវ។

លោកប្រធានមន្ទីរគាំពារពលករបានជម្រាបលោកអគ្គកុងស៊ុលថា តបតាមសំណើរបស់ស្ថានអគ្គកុងស៊ុលកន្លងមក មន្ទីរគាំពារពលករខេត្តសាកែវបានជម្រុញសំណុំរឿងទាមទារសំណងជូនពលករខ្មែរដែលរងគ្រោះការងារបានជាច្រើនករណី និងបាននិងកំពុងដំណើរការលើករណីមួយចំនួនទៀត។ លោកអគ្គកុងស៊ុលបានថ្លែងអំណរគុណចំពោះមន្ទីរគាំពារពលករខេត្តសាកែវ ដែលតែងបានផ្តល់កិច្ចសហការល្អជាមួយស្ថានអគ្គកុងស៊ុល និងសំណូមពរឲ្យបន្តពង្រឹងកិច្ចសហប្រតិបត្តិការនេះកាន់តែប្រសើរថែមទៀត ដើម្បីគាំពារនិងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់បងប្អូនពលករខ្មែរ។ លោកប្រធានមន្ទីរគាំពារពលករខេត្តសាកែវ បានសន្យាថា នឹងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយស្ថានអគ្គកុងស៊ុល ក្នុងការគាំពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់បងប្អូនពលករខ្មែរដែលស្នាក់នៅនឹងធ្វើការក្នុងខេត្តសាកែវ៕

website_news/2019220707.txt · Last modified: 2019/07/22 15:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki