website_news:2019220803

ឃាត់ខ្លួនជនបរទេសម្នាក់ ករណីរំលោភផ្លូវភេទលើកុមារាម្នាក់ ក្រោម១៥ឆ្នាំ

http://kampucheathmey.com/ 22/8/2019 10:25 Am

សៀមរាប ៖ ស្ត្រីជាម្តាយ បានប្តឹងទៅសមត្ថកិច្ចឲ្យឃាត់ខ្លួនបុរសជនបរទេសម្នាក់ ដែលបាននាំកូនប្រុសគាត់ វ័យ១៤ឆ្នាំទៅបន្ទប់ជួល ដើម្បីរំលោភបំពានផ្លូវភេទ។ ប្រតិបត្តិការនេះធ្វើឡើងនៅម៉ោង១១និង២០នាទីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ តាមបញ្ជា លោក កើត វណ្ណារេត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប និងកម្លាំងនគរបាលជំនាញ និងអាជ្ញាធរមូលដ្ឋាន។

នគរបាលជាន់ខ្ពស់ នៃខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ឈ្មោះ សាន់ ឃៀង ភេទស្រី អាយុ៤១ឆ្នាំ បានមកដាក់ពាក្យបណ្ដឹងថា មានជនបរទេសរំលោភបំពានលើកូនប្រុសរបស់គាត់ ឈ្មោះ តេង លាន ភេទប្រុស អាយុ១៤ឆ្នាំ។ សមត្ថកិច្ចបន្តថា ផ្អែកតាមការសម្ភាសន៍ ក្មេងប្រុសឈ្មោះ តេង លាន បានបំភ្លឺថា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ពេលយប់ ខ្លួនបានដើរសុំទាននៅម្តុំផ្សារចាស់បានជួបនឹងឈ្មោះ សន ជាជនបរទេស (អឺរ៉ុប) ហើយសុំប្រាក់គាត់តែគាត់មិនឲ្យ បានហៅឡើងជិះម៉ូតូជាមួយទៅបន្ទប់ជួលរបស់គាត់ (ចំណាំមិនបាន)ពេលទៅដល់បន្ទប់ជួល គាត់ឲ្យស្រាតខោដេកលើគ្រែ រួចហើយគាត់សាប់ប្រដាប់ភេទខ្លួនឡើងរឹង ទើបគាត់ឲ្យខ្លួនសាប់ប្រដាប់ភេទគាត់វិញរហូតចេញទឹកកាម ហើយដេកនៅទីនោះមួយយប់ ព្រឹកឡើងឈ្មោះសន ឲ្យប្រាក់មកខ្លួន២៥ដុល្លារឲ្យត្រឡប់មកផ្ទះវិញ។ សមត្ថកិច្ចបន្ថែមថា ក្រោយពីសម្ភាសន៍ចប់ យើងបានឲ្យគាត់ចង្អុលបង្ហាញរូបថត ទើបយើងស្គាល់អត្តសញ្ញាណជនសង្ស័យ។

ក្រោយពីទទួលបានព័ត៌មាននេះ យើងបានបើកការស៊ើបអង្កេតបឋមទៅលោកព្រះរាជអាជ្ញា បានដីកាស៊ើបអង្កេតបឋម ក៏បានកោះហៅឈ្មោះ Robinson Shaun Earl (ហៅ សន រី ហៅ ចន)កាន់លិខិតឆ្លងដែនលេខ ៥៤៥៨២២៨៣៨ អាយុ៤០ឆ្នាំ បានឆ្លើយថា ខ្លួនធ្លាប់ហៅមនុស្សប្រុសទៅដេកលេងហ្គេមនៅផ្ទះជួលតែមិនបានធ្វើអ្វីទេ ចំណែកកុមារមិនបានយកទៅទេ។

ជនសង្ស័យបានឃាត់ខ្លួនតាមបញ្ជា លោក កើត វណ្ណារេត ព្រះរាជអមសាលាដំបូងខេត្តសៀមរាបនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ម៉ោង១១និង២០នាទី។ នៅវេលាម៉ោង២រសៀល បានចុះទៅឆែកឆេរនៅផ្ទះជនសង្ស័យ ដឹកនាំដោយលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញា រកឃើញវត្ថុតាងមាន ៖១. Ipsy 1 គ្រឿង , អង្គចងចាំ១គ្រឿង,២.ដៃហ្គេមក្មេងលេង៣គ្រឿង,៤.ទឹកថ្នាំរអិល២ដប។ សមត្ថកិច្ចបញ្ជាក់ថា នៅថ្ងៃទី២២សីហានេះ សមត្ថកិច្ចសួរនាំចប់ នឹងបញ្ជូនខ្លួនជនសង្ស័យខាងលើទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី៕ ដោយ ៖ កុសល

website_news/2019220803.txt · Last modified: 2019/08/22 15:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki