website_news:2019221001

នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនជាតិចិន ៤នាក់ ពីបទផ្សព្វផ្សាយ ខិត្តបណ្ណ រូបភាពអាសអាភាស

https://www.dap-news.com/kh/ សៅរ៍, ២៥ សីហា ២០១៨ 11:22 ដោយ: ព្រឿង វិសាល ID:113

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលសង្កាត់លេខ២ សហការជាមួយកម្លាំងអធិការ ដ្ឋាននគរបាលក្រុងព្រះសីហនុ ឃាត់ខ្លួនជនជាតិចិនប្រុសស្រី៤នាក់ ពីបទផ្សព្វផ្សាយខិត្តបណ្ណ រូបភាពអាសអាភាស នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង២៣និង៣០នាទី នៅចំណុចភ្នំខៀវ ក្នុងក្រុមទី១ ភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។

នគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនជាតិចិន ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន ទី១-ឈ្មោះ Xiang zi អាយុ ១៩ឆ្នាំ ភេទស្រី, ទី២-ឈ្មោះ Chao jian ring អាយុ ១៨ឆ្នាំ ភេទស្រី, ទី៣-ឈ្មោះ Liu xiong fei អាយុ ២៧ឆ្នាំ ភេទប្រុស និងទី៤-ឈ្មោះ Duan yu cheng អាយុ ៣៦ឆ្នាំ ភេទប្រុស ។ បានធ្វើសកម្មភាព ដោយចតរថយន្តនៅចំណុចខាងលើ ក្នុងគោលបំណង ចែកខិតបណ្ណផ្សព្វផ្សាយរូបអាសអាភាស ។ ពេលសមត្ថកិច្ចត្រួតពិនិត្យ ពួកគាត់បានកាន់ខិតបណ្ណ ផ្សព្វផ្សាយរូបភាពអាសអាភាស ក្នុងន័យបង្កប់សេវាផ្លូវភេទ ទម្លាក់ចុះពីតាបឡូរថយន្តមកក្រោម ឃើញសភាពបែបនេះកម្លាំងជំនាញ បាននាំពួកគាត់មក អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ តែពួកគាត់មិនព្រមសហការ ជាមួយសមត្ថកិច្ចឡើយ ។

សមត្ថកិច្ចបានដកហូតវត្ថុតាងៈ ទូរស័ព្ទចំនួន៤គ្រឿង, ខិត្តបណ្ណមានរូបអាសអាភាសចំនួន ៦៨៤សន្លឹក និងរថយន្តមួយគ្រឿងម៉ាកលុចស៊ីស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2O-8959 ។ បច្ចុប្បន្នកម្លាំងជំនាញ កំពុងបន្តតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ៕

website_news/2019221001.txt · Last modified: 2019/10/22 14:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki