website_news:2019221102

ពលករឆ្លងដែនកាប់ឈើគ្រញូងនៅទឹកដីថៃ ចំនួន២រូប ត្រូវសមត្ថកិច្ចថៃចាប់ខ្លួន

http://nokorwatnews.com/ 21-11-2019

ខេត្តឧត្ដរមានជ័យ៖ មានសេចក្ដីរាយការណ៍មកថា៎ នៅវេលាម៉ោង១៣ និង៣០នាទីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ អាជ្ញាធរថៃ ស្រុកប៊ូឆេត បានជូនដំណឹងមកក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា ថៃ ច្រកអន្តរជាតិជាំនៅវេលាម៉ោង១៨និង៣០នាទីថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០១៩ មេព្រៃថៃ សហការជាមួយ ប៉ូលិសព្រំដែនលេខ ២១៤ ថៃ និងប៉ូលិសស្រុកប៊ូឆេត បានឃាត់ខ្លួនប្រជាពលរដ្ផខ្មែរចំនួន២នាក់ ស្ថិតនៅចំណុចខាងជើងច្រកកណ្តុល ឃុំច្រាច ស្រុកប៊ូឆេត ខេត្តសូរិនប្រទេសថៃ ។ ទី១៖ ឈ្មោះ ប្រាក់ ព្រំ អាយុ ១៩ឆ្នាំ រស់នៅ ភូមិ គ្រោះ ឃុំស្វាយដង្គុំ ខេត្តសៀមរាប ទី២៖ ឈ្មោះ ជឿន ឈឿន ភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុក អន្លង់ វែង ខេត្តឧត្ដរមានជ័យ ។ វត្ថុតាងឈើគ្រញូង៨ដុំរណារ ១ ពូថៅ០១ ។ ពលករទាំង០២នាក់ ត្រូវបានសមត្ថកិច្ច ថៃ បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកប៊ូឆេតខេត្តសូរិន ប្រទេសថៃ ដើម្បីចាត់ការតាមច្បាប់ប្រទេសថៃ ៕ ប៉ែន នួន

website_news/2019221102.txt · Last modified: 2019/11/22 14:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki