website_news:2019230406

ខ្មែរជាង២សែននាក់បានការងារថ្មីធ្វើ និងជិត៧ម៉ឺនទៅធ្វើការក្រៅប្រទេស

https://kohsantepheapdaily.com.kh/ ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៩ ម៉ោង ០៨:០០ ប្រេវីន

ឯកសារមួយរបស់រដ្ឋាភិបាលបានបង្ហាញអោយឃើញថា ប្រជាពលរដ្ឋចំនួន២០៨៤០០នាក់បានទទួលការងារថ្មីធ្វើនៅឆ្នាំ២០១៨ ហើយក៏មានពលរដ្ឋកម្ពុជាចំនួនជិត៧ម៉ឺននាក់ បានទៅធ្វើការងារនៅបរទេស ។ ឯកសារដែលសារព័ត៌មានកោះសន្តិភាពទទួលបាននោះបាននិយាយបន្តទៀតថា ក្នុងចំណោមមនុស្សទាំង២០៨៤០០នាក់ ដែលបានទទួលការងារថ្មីធ្វើនោះ គឺមានស្ត្រីចំនួន១១៧៧០០នាក់ ។ ក្នុងចំណោមនោះចំនួន១៤០០០០នាក់បានធ្វើការងារនៅក្នុងប្រទេស ហើយចំនួនជិត៧ម៉ឺននាក់បានទៅធ្វើការងារនៅក្រៅប្រទេស ។ ក្នុងចំណោមទាំងអស់នោះដែរ គឺមានពលរដ្ឋកម្ពុជាចំនួនជិត៧ម៉ឺនបានទៅធ្វើការងារនៅក្រៅប្រទេស ជាពិសេសប្រទេសថៃ ចំនួន៦ម៉ឺននាក់ ប្រទេសកូរ៉េខាងត្បូង ចំនួនជិត៥០០០នាក់ និងជប៉ុនជាង៣ពាន់នាក់ ៕

website_news/2019230406.txt · Last modified: 2019/04/24 11:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki