website_news:2019230505

ព្រោះតែជីវភាព! បុរសខ្មែរលួចចូលកាប់ឈើលើទឹកដីថៃ ត្រូវបានចាប់ធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរ រហូតធ្លាក់ខ្លួនឈឺធ្ងន់ព្យាបាលទាំងដៃជើងនៅជាប់ច្រវាក់ដូចសត្វធាតុ

https://dara-news.com/archives/ ដោយ Mao Vibol May 21, 2019

ក្រោយរូបភាពប៉ុន្មានសន្លឹក និងវីដេអូឃ្លីបមួយត្រូវបានចែករំលែកនៅ លើបណ្ដាញ សង្គមពីមួយទៅមួយ បានធ្វើអោយមហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍ ខណៈបុរសជនខ្មែរម្នាក់ត្រូវបានតម្រួតថៃធ្វើការចាប់ខ្លួនក្រោយធ្វើសកម្មភាពលួចចូលកាប់ឈើនៅលើទឹកដីថៃ។ បុរសជនជាតិខ្មែរដែលត្រូវតម្រួតថៃចានខ្លួនមានឈ្មោះ សឿង សំអុន មានដើមកណើតនៅភូមិសក្ការៈ ឃុំពោធិ៍ចំរើន ស្រុកបាសែត ខេត្តកំពង់ស្ពឺ ត្រូវតម្រួតថៃចាប់ខ្លួននិងធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងររហូតដល់ធ្លាក់ខ្លួនឈឺ ពេលនេះកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យទាំងដៃជើងជាប់ច្រវាក់ដូចសត្វធាតុ។នេះបើតាមប្រភពពីគណនីហ្វេសប៊ុកឈ្មោះ បងមិនអីទេ បានបង្ហោះនឹងរៀបរាប់យ៉ាងដូច្នេះថា «ដោយសារជីវតែភាពក្រីក្រ ខ្មែរហ៊ានប្តូរជិវិត លួចចូលកាប់ឈើលើទឹកដីថៃ ឥឡូវត្រូវតម្រួតថៃចាប់បានដោយធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងររហូតធ្លាក់ខ្លួនឈឺធ្ងន់ នៅក្នុងគុគ ទើបតម្រួតថៃបញ្ជូនមកព្យាបាលនៅក្រៅឃុំទាំងដៃជើងនៅជាប់ច្រវាក់ នេះគឺជាទិត្ថភាពទាំងស្រុងត្រូវទទួលដោយទារុណកម្ម មកពីយើងចូលមកកាប់ឈើគ្រញូងនៅក្នុងទឹកដីគេដោយខុសច្បាប់»។

website_news/2019230505.txt · Last modified: 2019/05/23 14:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki