website_news:2019230509

====== របាយការណ៍ ៖ ស្ត្រីកូរ៉េខាងជើងជាច្រើនត្រូវបានគេលក់ឲ្យធ្វើជាទាសករផ្លូវភេទ នៅចិន

http://www.cen.com.kh/archives/ May 22, 2019

ស្ត្រី និងក្មេងស្រីកូរ៉េខាងជើងរាប់ពាន់នាក់ ត្រូវបានគេជួញដូរ និងលក់ឲ្យធ្វើជាទាសករផ្លូវភេទ នៅក្នុងប្រទេសចិន ខណៈស្ត្រីជាច្រើនទៀតត្រូវគេលក់ឲ្យធ្វើជាប្រពន្ធរបស់បុរសចិន និងខ្លះទៀតត្រូវគេបង្ខំឲ្យធ្វើជាអ្នករកស៊ីផ្លូវភេទ ឬធ្វើការឡាយពីសកម្មភាពផ្លូវភេទ ដែលប្រឆាំងទៅនឹងឆន្ទៈរបស់ពួកគេ។ នេះបើតាមការអះអាងរបស់របាយការណ៍ថ្មីមួយ។ ការស៊ើបអង្កេតរបស់អង្គការចាប់ផ្តើមអនាគតកូរ៉េ (KFI) ក៏បានរៀបរាប់ពីរបាយការណ៍របស់ក្មេងស្រីជាច្រើនដែលមានអាយុ ១២ឆ្នាំ ត្រូវបានគេចាប់រំលោភ និងស្ត្រីជាច្រើនទៀតត្រូវបានគេបង្ខំឲ្យចូលរួមសកម្មភាពរួមភេទតាមអនឡាយអស់ជាច្រើនថ្ងៃ ដោយមិនបានហូបអ្វីសោះ។

ជុំវិញរបាយការណ៍នេះដែរ ក្រសួងការបរទេសចិនមិនទាន់បានធ្វើការឆ្លើយតបភ្លាមៗនោះទេ ចំពោះការស្នើសុំធ្វើអត្ថាធិប្បាយរបស់ CNN គេមិនមានស្ថិតិផ្លូវការពីចំនួនពិតប្រាកដរបស់ប្រជាជនកូរ៉េខាងជើង ដែលបានចាកចេញពីប្រទេសនោះទេ។ ក្រុមជំនួយបានធ្វើការរាយការណ៍ថា មានប្រជាជនកូរ៉េខាងជើងរាប់ពាន់នាក់រស់នៅក្នុងប្រទេសចិនជាជនភៀសខ្លួន។ នេះបើតាមការបញ្ជាក់របស់របាយការណ៍របស់ UN កាលពីឆ្នាំ ២០១៤។ អង្គការ KFI បានធ្វើការអះអាងថា ចំនួនអាចមានខ្ពស់រហូតដល់ ២០០.០០០នាក់។ អង្គការដដែលបានធ្វើការប្រមាណថា ស្ត្រីកូរ៉េខាងជើងចំនួន ៦០ភាគរយដែលរស់នៅប្រទេសចិនជាជនភៀសខ្លួន ត្រូវបានគេជួញដូរផ្លូវភេទ។

សូមបញ្ជាក់ថា KFI គឺជាអង្គការដែលធ្វើកិច្ចការផ្តោតសំខាន់ទៅលើស្ត្រី កុមារ និងអនិតិជនជនជាតិកូរ៉េខាងជើង ដែលជាជនរងគ្រោះនៃការរំលោភសិទ្ធិមនុស្ស៕ អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ ប្រភព៖ CNN

website_news/2019230509.txt · Last modified: 2019/05/23 14:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki